ព័ត៌មានសិល្បៈ និងកម្សាន្ត

Justine Bieber និយាយថា ប្រហែលជាខ្ញុំត្រូវ​រៀបការ​ជាមួយនឹង Selena Gomez ហើ​យ​មើលទៅ !!!

យោ​ងតាមប្រភពព័ត៌បរទេសនានាបា​ន​ឲ្យ​ដឹង​ថា តារាចម្រៀង​វ័យក្មេង ទើបតែ គ្រប់អាយុពេញវ័យ ១៨ ឆ្នាំ ថ្មីៗ​នេះ ​នោះគឺ Justine Bieber តារា​ចម្រៀងវ័យក្មេង​រូប​នេះ បានបង្ហើប​ប្រាប់ដល់អ្នក​ដែលគំាទ្រ​របស់គាត់ថា ប្រហែលជា​ខ្ញុំត្រូ​វរៀបការ​ជាមួយនឹង​មិត្ត​ស្រី ខ្ញុំ Selena Gomez ហើយ​មើល​ទៅ ។​

វា​មិន​មែន​ជា​រឿង​អាថ៌កំបាំងអ្វីនោះទេ សម្រាប់ Justine Bieber និង Selena Gomez នោះ ដែលបំពេញ នូវ​ក្តី​ស្រលាញ់រវាងគ្នា​ នឹង​គ្នានោះ ។​ទោះជាយ៉ាងនេះក្តី​សម្រាប់គូរស្នេហ៍​នេះ មិនទាន់​បានកំណត់ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​នៅ​ឡើយ​​នោះទេ អាច​នឹង​ឆ្នាំនេះ ឬ​ក៏​អាច​យូរ​ជាងនេះ ។​Justine បាននិយាយប្រាប់អ្នកគាំទ្រ​​រូប​គេ​ថា សម្រាប់​គាត់ នឹង Selena Gomez នឹង​មាន​ទំនាក់ទំនងជាមួយ​នឹង​គ្នា​រហូត ។​

ប្រភពព័តមានដដែលបានបង្ហើប​ឲ្យដឹងថា ពួកគេ​បានឭអ្នកគាំទ្ររបស់ Justine បាននិយាយពីបទ ចម្រៀង​ក្រោម​ចំណង​ជើងថា “Believe”​ ​ដែលច្រៀងនៅ J&R Records in NYC​​ ហើយអ្នកគាំទ្រ​ទាំងអស់នោះ​បាន​សួ​រ​ទៅ Justine Beiber ថា អ្នកនឹង​រៀប​ការ​ជាមួយនឹង​ Selena Gomez មែន? ខណះ​នោះដែរ​ Justine ឆ្លើយតប​វិញថា​ ប្រហែលជាល្អ​ហើយ បើអីចឹងមែននោះ ៕

Justine Bieber

មតិយោបល់