នាយ តាក់ស៉ី ដល់ថ្នាក់ជំពាក់ថ្លែបន្ទប់ជួលគេ ព្រោះរកចំណូលមិនសូវបាន ស្របពេលមានបន្ទុកត្រូវមើលថែម្តាយកំពុងឈឺ

(ភ្នំពេញ)៖ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CNT គឺលោក លោក ប៉ុល សារឿង ហៅនាយតាក់ស៊ី ចាប់តាំងពីមានផ្ទុះជំងឺកូវីដ-១៩មក ត្រូវបានទស្សនិកជនសង្កេតឃើញថា ហាក់មិនសូវមានចេញវត្តមានលើឆាកឡើង ពោលគឺស្ងប់ស្ងាត់តែម្តង។ តែយ៉ាងណា ថ្មីៗនេះ ស្រាប់តែមានការចុះផ្សាយថា តារាដែលធ្លាប់តែធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើចរូបនេះ កំពុងតែមានជួបបញ្ហាជីវិភាពខ្វះខាត ស្ទើរតែរកលុយ ចំនួន៦០ដុល្លារ ដើម្បី បង់ ថ្លៃ បន្ទប់ ជួល មិនបាន និងត្រូវទទួលបន្ទុកមើលថែម្ដាយជរា កំពុងមានជំងឺ ថែមទៀត។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ នាយ តាក់ស៉ី បានឲ្យដឹងថា «កាលមួយហឹក ដែលគេបិទកូវីដហ្នឹងយើងគាំងលុយដែរ រកចំណូល អត់ បាន ណាមួយត្រូវផ្គត់ផ្គងម្ដាយឈឺផង ចឹងហើយត្រូវជំពាក់ថ្លៃផ្ទះគេ»។ ទោះជាបែបនេះក្តី នាយកាត់ស៉ី បានបន្តថា បច្ចុប្បន្នជីវភាព គ្រួសា ររបស់ខ្លួនហាក់ ប្រ សើរ ជាមុនបន្តិចហើយ ព្រោះតែអាចចេញថតបានខ្លះៗ តែក៏មិន បាន ប្រសើរ ខ្លាំង ណាស់ ណា៎ ដែរ ។ បច្ចុប្បន្ន ស្ថាន ភាព ជំងឺបុរសពោះម៉ាយរូបនេះ ហាក់ បាន ប្រសើរ ឡើង វិញហើយ ប៉ុន្តែ ក៏មិនទាន់រកបាននារីណាម្នាក់មករួមរស់ក្នុងជីវិតដែរ។

គួរបញ្ជាក់ថា តារាកំប្លែងអន្ទិត តាក់ស៊ី បន្ទាប់ពីបានបែកបាក់ជាមួយអតីតភរិយា ស្រីភីម មក ជីវិត ហាក់ ពុំសូវបានប្រសើរឡើយ និងបានឆ្លងកាត់រឿងរ៉ាវជាច្រើន មានទាំងការ សាង ផ្នួស ជា ព្រះសង្ឃ ។ ជាពិសេសនោះ គឺការហែលឆ្លងចេញពីមាត់មច្ចុរាជ គ្រាមាន ជំងឺធ្ងន់ ធ្ងរ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *