កូរ៉េ៖ តារាចម្រៀង និងសម្តែង នាង Suzy បានសម្រក់ទឹកភ្នែក ខណៈដែលនិយាយរឿងរ៉ាវក្នុងដួងចិត្ត ផ្ញើទៅកាន់ឪពុករបស់នាង។
យោងតាម គេហទំព័រ koreaboo ចុះផ្សាយឲ្យដឹងថា Suzy ជាតារាមួយដួង ដែលមានការទទួលស្គាល់ពីទស្សនិកជន និង មានកាលវិភាគរវល់បំផុត ក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ ដែលខុសពីតារាផ្សេងៗ ដែលមានទំនេរដើរលេងកម្សាន្ត ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។
ក្នុងបទសម្ភាស ជាមួយស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុកមួយ Suzy បានបង្ហាញអារម្មណ៍សោកស្តាយ ជាមួយនឹងកិច្ចការសិល្បៈដែលមមារញឹក ដោយមិនបានប្រាស្រ័យទាក់ទង ទៅកាន់ ឪពុករបស់ខ្លួន ព្រោះតែរវល់ពេក។
សម្តីនេះ បានធ្វើឲ្យអ្នកគាំទ្រ សម្រក់ទឹកភ្នែក ជាមួយនាង ដោយមានអ្នកគាំទ្រ ជាច្រើន បានផ្ញើសារគាំទ្រ និងបង្ហាញពីសេចក្តីស្រឡាញ់ទៅកាន់ តារាចម្រៀងរូបនេះ។
Suzy ថា «ខ្ញុំពិតជាសូមទោស ទៅកាន់អ្នក(ឪពុក) ក្នុងពេលមួយ ហើយមានពាក្យនិយាយច្រើន ដើម្បីសូមទោស អ្នកតែងតែបារម្ភពីខ្ញុំ ដូច្នោះកុំបារម្ភច្រើនពេក ហើយបន្តគាំទ្រខ្ញុំ ជាមួយនឹងសុខភាពល្អរបស់អ្នក ខ្ញុំមិនអាចនិយាយអ្វីៗទាំងនេះ ឲ្យញឹញាប់ទេ តើអ្នកដឹងទេ ថាខ្ញុំស្រឡាញ់អ្នក» ៕

ទស្សនាវីដេអូ ជារូបភាពដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=qM1E0QXKKfI
មតិយោបល់