ផលិតកម្ម YG Entertainment បានប្រកាសកាលពីសប្តាហ៍មុនថា 2NE1 គួរតែទស្សនា ៧ ប្រទេសផ្សេងគ្នានៅឆ្នាំ ២០១២ សម្រាប់ទេសចរពិភពលោកជាលើកដំបូង ។
ផ្នែក Powerhouse Live បានប្រកាសនៅថ្ងៃនេះដែរ 2NE1 នឹងទៅទស្សនា New Jersey និង Los Angeles ដែលជាផ្នែកមួយនៃ “New Evolution” របស់ពួកគេ ។
សម្រាប់ថ្ងៃទី ១៧ ខែ សីហា ខាងមុខនេះដែលត្រូវនឹងថ្ងៃ សុក្រ 2NE1 នឹងទៅសម្តែង នៅ Prduential Center នៅទីក្រុង ញ៉ូវយ៉ក ហើយនៅសប្តាហ៍បន្ទាប់ដែលត្រូវនឹងថ្ងៃទី ២៤ ពួកគេនឹងទៅសម្តែងនៅរោងភាពយន្ត Nokia Theater ឡូអែនជើឡេស កាលីហ្វ័រញ៉ា សម្រាប់សំបុត្រវិញនឹងចាប់ផ្តើមដាក់លក់នៅថ្ងៃ សៅរ៍ទី ២៣ ខែ មិថុនា ម៉ោង ១០ ព្រឹក ។
ខាងផលិតកម្មរបស់ 2NE1 បាននិយាយថា “សម្រាប់ដំណើរទស្សនាចរពិភពលោកនេះ គឺធ្វើការបង្ហាញ នូវតន្ត្រីនឹងសមាជិក ក៏ដូចជាធ្វើការបង្ហាញ សមត្ថភាពរបស់តន្ត្រីខ្លួនលើឆាកផងដែរ ”។ខាងផលិតកម្មនេះបានបន្ថែមទៀតថា ថ្មីៗនេះយើងមានគម្រោង ការទស្សនាចរពិភពលោក រហូតដល់ទៅ ១០ ទីក្រុង ក្នុង៧ ប្រទេសផ្សេងគ្នា ហើយអាចនឹងលើសនេះ ។
មុននឹង2NE1 ចាប់ផ្តើម តន្ត្រីទេសចរពិភពលោក ឬ ទស្សនាចរពិភពលោក ក្នុងរយៈពេល ២ ខែ នោះ 2NE1នឹងមានគម្រោងការខ្លះឬបង្ហាញតន្រ្តីរបស់ខ្លួនក្នុងប្រទេសកូរ៉េនេះ ក្នុងខែ កក្កដា នេះដែរ ៕
មតិយោបល់