ក្រុមតារាចម្រៀងថ្មីរបស់កូរ៉េដែលមានឈ្មោះថា “BIKINY” នាពេលប៉ុន្មានម៉ោងមុននេះក្រុមចម្រៀង មួយនេះបានបង្ហាញនូវ រូបថតស្លៀកពាក់ឈុត ប៊ីគីនី សម្រាប់ទស្សនាវដ្តី Maximum ។សម្រាប់ រូបថត ដែលបានបង្ហាញនេះគឺជារូបថតសម្រាប់ចេញនៅលើទស្សនាវដ្តី ក្នុងខែ កក្កដា ខាងមុខនេះ ហើយរូបថតនេះ ដែរត្រូវបានថតឡើងនៅក្រៅផ្ទះ គឺនៅកន្លែងហែលទឹក “Banyan Tree Club and Spa Seoul” ដែលស្ថិតនៅក្នុងតំបន់ Namsan ។
ក្នុងអំឡុងរូបថតនេះបង្ហើបឲ្យដឹង អ្នកតំណាងឲ្យក្រុម BIKINY នេះបាននិយាយថា ខ្ញុំគិតថារូបថតនេះមើលទៅមានលក្ខណៈល្អ ឥតខ្ជោះ ព្រោះតែសមាជិករបស់ BIKINY មានភាពវ័យឆ្លាតដោយមិនលាកលាមរាងកាយ នោះគឹជាការងារសិល្បៈ ហើយម្យ៉ាងវិញទៀតមើលពួកគេមើលទៅដូចជាមានជំនឿចិត្តក្នុងការថត ឬការងារនេះ ហើយសាកសមជាតារាម៉ូដែលទៀតផង ។
ក្រុម BIKINY នេះដែរគឺបង្កើតឡើង Haei, Yoa, Jaein, និង Mizi ៕
សូមទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖
មតិយោបល់