ព័ត៌មានសិល្បៈ និងកម្សាន្ត

បញ្ហា​សុខភាព​ទាំង ៥​យ៉ាងដែល​បុរស​គួរតែយល់​ដឹង

វាគឺជារឿងសំខាន់ដែលត្រូវយល់ដឹងពីការប្រែប្រួលលើសុខភាពរបស់អ្នក ហើយត្រូវទៅជួបគ្រូពេទ្យភ្លាមប្រសិនបើអ្នកកត់ សម្គាល់ឃើញថាមានអ្វីកើតឡើងមិនត្រឹមត្រូវ។

ខាងក្រោមនេះគឺជាបញ្ហាសុខភាពសំខាន់ៗទាំង ៥សម្រាប់បុរស ហើយក៏ជារោគសញ្ញាដែលអ្នកគួរតែអើពើចំពោះ។

១, ដុំមួយនៅលើពងស្វាស

មហារីកពងស្វាសគឺជាជំងឺមហារីកមួយប្រភេទដែលច្រើនតែកើតមានជាញឹកញាប់ លើមនុស្ស ប្រុសវ័យ ២០ ទៅ៣៥ឆ្នាំ។ ការពិនិត្យលើរោគសញ្ញាដោយខ្លួនឯងត្រូវបានណែនាំអោយធ្វើជាទៀងទាត់។

ប្រសិនបើអ្នកសម្គាល់ឃើញមានដុំអ្វីមួយ ឬអ្វីមិនធម្មតានៅក្នុងពងស្វាសរបស់អ្នក ដំបូងចូរទៅជួបគ្រូពេទ្យសិនទៅ។ ដុំសាច់របស់ពងស្វាសភាគច្រើនមិនមែនជាជំងឺមហារីកទេ ប៉ុន្តែវាគឺជារឿងសំខាន់មួយដែលត្រូវពិនិត្យរកមើលភាពមិនធម្មតា។ នេះដោយសារតែការព្យាបាលជំងឺមហារីកពង ស្វាសច្រើនតែទទួលបានជោគជ័យច្រើនប្រសិនបើជំងឺនេះត្រូវបានធ្វើ រោគវិនិច្ឆ័យដឹងទាន់ពេល វេលា។

២, ប្រជ្រុយ

ចូរពិនិត្យមើលប្រជ្រុយទាំងអស់របស់អ្នកអោយបានទៀងទាត់ និងយល់ដឹងអំពីការប្រែប្រួលទាំង ឡាយដូចជា ពណ៌ ឬរូបរាងឬចាប់ផ្តើមហូរឈាម។ ការប្រែប្រួលភាគច្រើនមិនមានបង្កជាគ្រោះថ្នាក់អ្វីទេ ហើយច្រើនតែបណ្តាលមកពីកោសិការពណ៌ក្នុងស្បែកដែលមិនមែនជាមហារីក កើនឡើងច្រើន។

ចូរទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើប្រជ្រុយ ណាមួយមើលទៅមិនធម្មតា ឬទៅជារមាស់។ ក្រោយមកវាអាចត្រូវបានពិនិត្យបន្ថែម និងកាត់ចោលប្រសិនបើករណីចាំបាច់។

ដើម្បីកាត់បន្ថយការប្រឈម នឹងជំងឺមហារីកស្បែក ចូរចៀសវាងនូវការប៉ះពាល់ពន្លឺព្រះអាទិត្យនៅ ម៉ោង ១១ថ្ងៃត្រង ដល់ ម៉ោង ៣រសៀល។ ចូរប្រើសម្លាក់បំពាក់គ្របពីលើកន្លែងដែលអាចប៉ះពាល់ពន្លឺព្រះអាទិត្យ បាន ឬក្រែមលាបការពារពន្លឺព្រះអាទិត្យអោយបានយ៉ាងហោចណាស់ ១៥ដងនៅពេលអ្នកប៉ះពន្លឺព្រះអាទិត្យ។

៣, មានអារម្មណ៍ថាបាក់ទឹកចិត្ត

ប្រសិនបើអ្នកមានបញ្ហាបាក់ទឹកចិត្ត អ្នកប្រហែលជាលែងមានចំណាប់អារម្មណ៍លើអ្វីៗដែលអ្នក ធ្លាប់ពេញចិត្តពីមុនទៀតទេ។ ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍ថាពិបាកចិត្តខ្លាំង ចូរទៅពិគ្រោះជាមួយគ្រូពេទ្យទៅ។

៤, ពិបាកនោម

នៅពេលដែលក្រពេញប្រូស្តាតរីកធំ វាអាចទៅសង្កត់លើបំពង់សម្រាប់បញ្ចេញទឹកនោមពីផ្លោក នោម។ ករណីនេះអាចធ្វើអោយវាមានពិបាកក្នុងការនោម ដែលអាចជាសញ្ញាមួយនៃជំងឺ ក្រពេញប្រូស្តាតរួមទាំងជំងឺមហារីកផងដែរ។

មហារីកក្រពេញប្រូស្តាតគឺជាជំងឺមហារីកមួយដែលច្រើនតែ កើតមានជាញឹកញាប់លើមនុស្ស ប្រុស។ ជារៀងរាល់ឆ្នាំ មានមនុស្សប្រុសច្រើនជាង ៣០០០០នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យដឹងថាមានជំងឺនេះ។ រោគសញ្ញាផ្សេងៗទៀតមានដូចជា ឈឺ ឬក្រហាយពេលនោម និងចេះតែភ្ញាក់ពីដេកនៅពេលយប់ ដើម្បីនោម។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យ។

៥, ងាប់លិង្គ

បុរសភាគច្រើនមានបញ្ហាក្នុងការធ្វើអោយលិង្គឡើងរឹងលើចំនុច មួយចំនួន។ ចូរទៅពិគ្រោះជាមួយ គ្រូពេទ្យប្រសិនបើការឡើងរឹងនៃលិង្គរបស់អ្នកមានបញ្ហាអស់ជាច្រើន សប្តាហ៍ទៅហើយ។

ជាទូទៅ ការផ្លាស់ប្តូររបៀបរស់នៅដូចជាការសម្រកទម្ងន់ និងការហាត់ប្រាណ អាចដោះស្រាយបញ្ហាបាន។ បុរសមួយចមនួនប្រហែលជាត្រូការប្រើថ្នាំដូចជា Sildenafil (ដែលគេស្គាល់ថា Viagra)។

គ្រូពេទ្យទំនងជាត្រូវវាយតម្លៃ ទៅលើសុខភាពទូទៅរបស់អ្នកព្រោះបញ្ហាងាប់លិង្គរបស់បុរស អាច ជាសញ្ញាមួយនៃជំងឺដ៏ធ្ងន់ធ្ងរច្រើនជាងដូចជា ជំងឺបេះដូង ទឹកនោមផ្អែម ឬសម្ពាធឈាមឡើងខ្ពស់។

អត្ថបទដោយ៖ Health

មតិយោបល់