យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ ក្រុមឧទ្ទាមបះបោរ នៅក្នុងប្រទេសស៊ីរី បាញ់ និងចាក់សម្លាប់មនុស្សចំនួន៨នាក់ ជាសមាជិកនៅក្នុងក្រុមគ្រួសារមួយ នៅជាយទីក្រុង ដាម៉ាស ក្រោយពីសម្លាប់រួច ក្រុមឧទ្ទាមបះបោរ បានដុតសាកសពបន្ថែមទៀត។
ក្នុងរយៈពេល៤ថ្ងៃ ចាប់តាំងពីថ្ងៃទី២៥ខែកក្កដានេះ អំពើហិង្សានៅក្នុងប្រទេសស៊ីរី បានសម្លាប់មនុស្សអស់ចំនួនជាង១០០នាក់ហើយ ចំពោះអំពើហិង្សាកាប់សម្លាប់គ្នានេះ នៅតែបន្តកើតឡើង មិនទាន់មានសភាពធូរស្រាល ជាដំណោះស្រាយនៅឡើយនោះទេ។
មូលហេតុចំបងដែលនាំឲ្យក្រុមឧទ្ទាមបះបោរ ចូលទៅសម្លាប់សមាជិកគ្រួសារមួយនេះ បានកើតឡើងដោយសារតែសមាជិកនៅក្នុងក្រុមគ្រួសារនេះ មាននិន្នាការនយោបាយទំនួលលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាសា អាល់ អាសាត និងរិះគន់ចំពោះក្រុមឧទ្ទាមបះបោរ ជុំវិញការបង្ករសង្រ្គាមកាប់សម្លាប់ជនជាតិរបស់ខ្លួន៕
សូមទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់