ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ូត​កាត់សក់​សម្រាប់​សុភាព​នារី​ដែល​មាន​មុខ​មូល​

Hair style

ដោយសារតែទំរង់មុខរបស់មនុស្សម្នាក់ៗទាមទារនូវ ប្រភេទនៃម៉ូតសក់ខុសៗគ្នាដើម្បីបិទបាំងនូវ ភាពមិនសាក សមមួយចំនួន និង ជួយលើកនូវសម្រស់ដ៏ល្អប្រសើរនៃ ទ្រង់ទ្រាយរបស់មុខ ការកាត់សក់ និង ម៉ូតសក់ផ្សេងៗគ្នា ជាច្រើន ត្រូវបានគេកំពុងបង្កើត។ សូមសាកល្បងស្វែងរក ពីប្រភេទនៃការកាត់សក់ បែបណាដែលសាកសម សម្រាប់ផ្ទៃមុខមូលរបស់អ្នក ដើម្បីជួយធ្វើអោយអ្នកអាចមើលទៅ ស្រស់ស្អាតទាក់ទាញ និង ទាន់សម័យគ្រប់ ពេលវេលា។

វាត្រូវបានគេដឹងយ៉ាងច្បាស់ហើយថា អ្វីដែលសាកសមសម្រាប់ទ្រង់ទ្រាយរបស់មុខមនុស្សម្នាក់ គឺអាចនឹងមិន មានភាពសាកសមសម្រាប់អ្នកផ្សេងនោះទេ ហេតុនេះហើយ ទើបថាវាពិតជាសំខាន់ណាស់ ក្នុងការជ្រើសរើសម៉ូត សក់ទៅតាមទំរង់មុខរបស់អ្នក ។ វាពិតជាមានការភ្ញាក់ផ្អើលណាស់ ដែលថា គ្រាន់តែម៉ូតសក់សាមញ្ញមួយប៉ុណ្ណោះ អាចជួយផ្លាស់ប្តូរ សម្រស់របស់អ្នកបាន ដូច្នេះអ្នកមិនត្រូវ ព្រងើយកន្តើយពីសក់របស់អ្នកនោះទេ ។

មានការកាត់សក់ និង ម៉ូតសក់ផ្សេងៗគ្នាជាច្រើន ដែលអាចជួយធ្វើអោយសោភ័ណភាពរបស់មនុស្សស្រី ម្នាក់ មានភាពប្រសើរឡើង តាមរយៈការបង្កើននូវភាពទាក់ទាញ និង បិទបាំងនូវភាពឆ្គាំឆ្គងមួយចំនួន ។ សម្រាប់ សុភាពនារីទាំងឡាយណា ដែលមានទំរង់មុខមូល ប្រភេទនៃការកាត់សក់ និង ម៉ូតសក់ដែលកំពុងមានការវិវត្តន៍ គឺអាចនឹងកាត់បន្ថយនូវ ភាពមូលក្រឡង់នៃមុខរបស់អ្នកបានបន្តិច ដោយសារការបន្ថែមទំរង់មុខ តាមរយៈម៉ូត សក់ដែលអាចជួយបិទបាំងផ្ទៃមុខទាំងមូលរបស់អ្នក ជាជាងការបញ្ចេញទំរង់មុខមកទាំងស្រុង ។

ទាំងនេះ គឺជាគំនិតមួយចំនួនទាក់ទងទៅនឹង ការកាត់សក់សម្រាប់សុភាពនារី ដែលមានទំរង់មុខមូល ហើយវា អាចជួយអោយអ្នក មើលទៅមានភាពស្រស់ស្អាត ទាក់ទាញបានគ្រប់ពេលវេលា ។

ម៉ូតសក់ខ្លី

ការរក្សាទុកម៉ូតសក់ខ្លី សម្រាប់ស្ត្រីដែលមានមុខមូល គឺហាក់ដូចជាពិបាកបន្តិច តាមដែលប្រវែងសក់ខ្លីនេះ ហាក់នឹងបញ្ចេញយ៉ាងច្បាស់នូវ ភាពមូលក្រឡង់នៃផ្ទៃមុខរបស់ពួកគេ។ ព្យាយាមកាត់សក់ អោយបានខ្លីយ៉ាង ហោចណាស់នៅក្រោមស្លឹកត្រចៀក ។ ម៉ូតសក់របស់អ្នក គួរតែមានរាងចង្អៀតគ្របមុខបន្តិច ដូច្នេះព្យាយាមសាប់ សក់របស់អ្នកអោយខ្ពស់ នៅពេលណាដែលអ្នកកៀបសក់ត្រង់ និង សិតវាមកជិតស្បែកក្បាលនៅផ្នែកចំហៀង។ ស្ត្រីទាំងឡាយណា ដែលមានសក់រួញ គួរជៀសវាងម៉ូតសក់ខ្លីនេះ តាមដែលពួកវានឹងមិនបានផ្តល់ផលល្អអ្វី តាមដែលអ្នកចង់បាននោះទេ។

សក់វែងប្រះស្មា

ម៉ូតសក់វែងប្រះស្មា គឺពិតជាមើលទៅសាកសមជាមួយនឹងសក់ត្រង់ និង សក់រួញផងដែរ។ ស្ត្រីដែលមានសក់ ត្រង់អាចជ្រើសរើសយកម៉ូតសក់ខ្លីរះខាងមុខ តាមដែលវាអាចនឹងជួយបន្ថែមប្រវែង និង ធ្វើអោយភាពមូលនៃផ្ទៃ មុខត្រូវបានបិទបាំង។ ម៉ូតសក់រួញជាធម្មតា មានលក្ខៈរីកទទឹង ហើយនេះគឺជាអ្វី ដែលអ្នកមានទំរង់មុខមូល មិនត្រូវការនោះទេ។ ព្យាយាមធ្វើអោយភាពរួញរបស់សក់អ្នក ឡើងស្តើង ដើម្បីកាត់បន្ថយកម្រិតប៉ោងរបស់សក់ ដែលវានឹងអាចបញ្ចេញយ៉ាងច្បាស់នូវផ្ទៃមុខមូលរបស់អ្នក។ អ្នកអាច ដាក់សក់រួញរបស់អ្នកអោយធ្លាក់រលុងៗ និង ជ្រើសរើសដាក់សក់ត្រឹមថ្ងាសមកដាក់នៅចំហៀង ដើម្បីបន្ថែមភាពទាក់ទាញទៅកាន់សក់ និង ផ្ទៃមុខរបស់អ្នក។

ម៉ូតសក់វែង

ទំរង់មុខមូល និង ម៉ូតសក់វែងគឺជួយលើកសម្រស់អោយគ្នាទៅវិញទៅមកបានយ៉ាងល្អ តាមដែលប្រវែងរបស់ សក់ អាចធ្វើអោយភាពមូលមានសមភាព ដោយការបន្ថែមនូវប្រវែងទៅលើផ្ទៃមុខ។ ម៉ូតសក់វែងត្រង់កាត់រះ គឺពិត ជាមើលទៅអស្ចារ្យ និង សាកសមជាមួយផ្ទៃមុខមូលក្រឡង់បានយ៉ាងស្រស់ស្អាត។

ម៉ូតសក់រួញគឺពិតជាមើលទៅ អស្ចារ្យប្រសិនបើអ្នកដាក់ស្រទាប់សក់ចេញមកស្តើង និង មិនសូវរញ៉េរញៃ ដោយវានឹងមិនមើលទៅឃើញសំពីងសំពោង។ អ្នកអាចជ្រើសរើសយកយកសក់វែងរួញ ឬ រាងទឹករលករង្វើល នោះអ្នក នឹងមើលទៅស្រស់ស្អាតជាមិនខាន។

ម៉ូតសក់របស់អ្នក គួរតែមើលទៅមិនសូវមានភាពរីកទទឹង ដូច្នេះអ្នកគួរជ្រើសរើស ម៉ូតសក់រាងខ្ពស់ ឬ រាងរលុងៗ តាមដែលវាអាចលើកមុខរបស់អ្នកអោយឃើញវែង ហើយវានឹងសាកសមទៅតាមប្រភេទសក់ និង អត្តចរិតរបស់អ្នក។

អត្ថបទ៖ Health

មតិយោបល់