យ៉ាងហោចណាសមានអ្នកដំណើរចំនួនជាង ១០ នាក់បានបាត់បង់ជីវិត និងចំនួន ៤២ នាក់ផ្សេងទៀតទទួលរងរបួស ក្នុងពេលដែល រថយន្តដឹកអ្នកដំណើរមួយគ្រឿង បើកបរទៅបុកលើរថយន្តដឹកអ្នកដំណើរមួយគ្រឿងផ្សេងទៀត បណ្តាល ឲ្យធ្លាក់ចុះទៅតាមចំរៀលផ្លូវ នៅតាមផ្លូវជាតិមួយកន្លែងក្នុងរដ្ឋប៉ារ៉ាណារបស់ប្រទេសប្រេស៊ីល។
មន្ត្រីនៅតំបន់កើតហេតុឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅតាម ផ្លូវជាតិរវាង ទីក្រុងវេនតានី ជាមួយទីក្រុងពីរ៉ៃដូស៊ូល ក្នុងរដ្ឋប៉ារ៉ាណា របស់ប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទម្សិលម៉ិញ។ ក្នុងពេលជាមួយគ្នានេះ កងនគរបាលបានជួយសង្គ្រោះអ្នករងរបួសទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈអ្នករង គ្រោះមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប្រភពព័ត៌មានបានបន្តថា គ្រោះថ្នាក់កើតឡើងក្នុងពេលរថយន្តទាំងពីរគ្រឿងបើកច្រាស់ទិស គ្នាក្នុងល្បឿន លឿន ហួសកំណត់ដូចគ្នា ដែលនេះជាករណីបង្ករគ្រោះថ្នាក់ធ្វើអោយបាត់បង់ជីវិតមនុស្សយ៉ាង ច្រើននោះ៕
មតិយោបល់