របររកស៉ីកំពុងកាក់កប ស្រាប់តែ សាន ផានិត ទម្លាយថា មានគេជំពាក់លុយច្រើននាក់

(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាប់ច្បាស់ហើយថា បច្ចុប្បននេះ តារាចម្រៀងល្បីឈ្មោះ ម្ចាស់បទ «ជាប់រវល់» លោក សាន ផានិត បាននឹងកំពុងតែមានភាពជោគជ័យទៅលើមុខជំនួញ លក់ស្បែកជើងហ្ស៉ីនមួយទឹក នាំចូលពីបរទេស ដែលទទួលបានការគាំទ្រច្រើនពីអតិថិជនជិតឆ្ងាយនានា។ ទន្ទឹមនឹងរបររកស៉ីកាក់កប នៅមុននេះបន្តិច ស្រាប់តែលោក សាន ផានិត ទម្លាយថា មានគេជំពាក់ច្រើននាក់ មិនព្រមសងទាល់តែសោះ។

តាមរយៈបណ្តាញសង្គម លោក សាន ផានិត បានបង្ហោះឆាកជាអក្សរជាមួយអ្នកជំពាក់លុយខ្លួន និងភ្ជាប់ជាមួយសារថា«នៅមានច្រើននាក់ទៀត) ហុី! ជំពាក់$48 យកតែ 20$ ក៍មិនបានផង ហ៊ានសុំអោយឯងគិតការប្រាក់ទៀត Sic !»។

យ៉ាងណាមិញ ក្នុងសារនេះលោកបញ្ជាក់ថា មិនមែនមានតែម្នាក់នោះទេ គឺមានមនុស្សច្រើននាក់ទៀត ដែលជំពាក់លុយអីវ៉ាន់របស់លោក។ ទន្ទឹមគ្នានេះ អ្នកគាំទ្រលោកជាច្រើនបានបញ្ចេញសារ Comment ជាបន្តបន្ទាប់ ក្នុងន័យផ្សេងៗ។

គួរជម្រាបថា តារាចម្រៀងល្បីឈ្មោះ លោក សាន ផានិត ហាក់ស្ងប់ស្ងាត់ពីវិស័យចម្រៀងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគេសន្និដ្ឋានថា ទំនងជាលោកអាចនឹងបោះបង់ភាពហ៊ឺហារទាំងនោះចោលទាំងស្រុង ត្បិតពិភពលោកកំពុងមានជំងឺរាតត្បាតកូវីដ-១៩ ម្យ៉ាងវិញទៀត ដោយសារតែបច្ចុប្បន្ននេះ តារាចម្រៀងវ័យក្មេង មានសមត្ថភាពក៏លេចវត្តមានមកកាន់វិស័យចម្រៀងកាន់តែច្រើនហើយដែរ។ ទាំងនេះ ធ្វើឲ្យគេគិតថា ធ្វឲ្យតារាចម្រៀង សាន ផានិត បែកគំនិត ទៅចាប់មុខជំនួញមួយផ្ទាល់ខ្លួន ដែលបច្ចុប្បន្នកំពុងមានការគាមទ្រខ្លាំងពីអតិថិជន៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *