ព័ត៌មានសិល្បៈ និងកម្សាន្ត

Beyonceប្រហែល​នឹង​ក្លាយ​ទៅ​ជា​គណះវិនិច្ឆ័យ នៅក្នុងកម្មវិធី American Idol

យោងតាមប្រភពព័ត៌មានរបស់ HollywoodLife បន្ទាប់ពីការចាកចេញរបស់គណៈវិនិច្ឆ័យ ២ រដូវកាលរបស់កម្មវិធី American Idol គឺលោក Steven Tyler និង Jennifer Lopez នោះ កម្មវិធី Jennifer Lopez កំពុងតែធ្វើការជ្រើសរើសនៅគណៈ វិនិច្ឆ័យ ផ្សេងទៀតដើម្បីធ្វើ ការកាត់សេចក្តីនៅក្នុងកម្មវិធីមួយនេះ ។ ការបាត់បង់គណៈ វិនិច្ឆ័យ American Idol ពីររូបនេះ នៅពេលថ្មីៗនេះផងដែរកម្មវិធីមួយនេះ បានបង្ហាញ ឈ្មោះតារាមួយចំនួនដែលគេគ្រោងនឹងជ្រើសរើសមកដាក់នៅក្នុងកម្មវិធីនេះ ។ ក្នុងចំណោមឈ្មោះដែលគេបានកំពុងតែធ្វើការជ្រើសរើសនោះមានតារាហូលីវ៉ូដល្បីៗជា ច្រើនរូបដូជា Lady Gaga , Mariah Carey, Pink និង Kanye West ក្នុងនោះក៏មានតារាចម្រៀង Beyonce ផងដែរ ។ ដោយយោងទៅលើប្រភពពត៌មានដដែលនោះបានបង្ហាញថា ពួកគេចង់បានគណៈ វិនិច្ឆ័យដែលមានវ័យក្មេង មានទំនាក់ទំនងល្អច្រើន ព្រមទាំងមានភាពវ័យឆ្លាតផងដែរ ។

beyonce

មតិយោបល់