ប្រភពព័ត៌មានកីឡាបរទេសនានាបានឲ្យដឹងថា កីឡាប្រដាល់ Vitali Klitschko ដែលជាម្ចាស់ខ្សែក្រវ៉ាត់ប្រភេទទម្ងន់ធ្ងន់របស់ពិភពលោក របស់ស្ថាប័ន WBC បានធ្វើសន្និសីទកាសែតមួយនៅក្នុងទីក្រុង មូស្កូ របស់ប្រទេសរុស្ស៊ី ដោយបានបញ្ជាក់ជាពិសេសថា គាត់នឹងខំប្រឹងការការពារ និងបំបាក់កីឡាករ Manuel Charr លើសង្វៀនរនៅឯ SC Olimpiyski Sports Arena ក្នុងថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១២ ខាងមុខនេះ ។
ក្នុងសន្និសីទ កាសែតនេះដែរ កីឡាករ Vitali Klitschko បានបន្តនិយាយថា “កីឡាករ Manuel Charr បានគិតថាខ្ញុំស្លាប់ហើយ តែគាត់អាចនឹងស្រក់ទឹកភ្នែកនៅពេលដែលគាត់ឈរនៅលើ ទឹកដីតោ កុំភ្លេចថាឈ្មោះខ្ញុំគឺ Dr. Ironfist ហើយ Manuel Charr ឯងនឹងមានអារម្មណ៍សោកសង្រេងជាក់ជាមិនខាន ប្រហែលត្រូវបាត់បង់ថ្គាមផងមិនដឹង ដោយត្រលប់ថយក្រោយវិញពីទ្រុងតោដោយគ្មានថ្គាមឡើយ ” ។
ទោះបីជាកីឡាករ Vitali Klitschko មានអំនួតយ៉ាងនេះ ក្តីតែយើងមិនទាន់អាចធ្វើការសន្និដ្ឋានបានទេ ព្រោះថា កីឡាករ Manuel Charr ក៏ជាជើងខ្លាំងមួយរូបដែរលើសង្វៀនប្រដាល់ ដោយឆ្លងកាត់នូវបទ ពិសោធន៍រាប់មិនអស់ផងដែរ ។
មតិយោបល់