ព័ត៌មានជាតិ

ជប៉ុន៖​ប្រជា​ពលរដ្ឋ​រាប់​សែន​នាក់​តវ៉ា​ប្រឆាំង​​នឹង​កម្ម​វីធី​នុយ​ក្លែអ៊ែរ​

ប្រជាពលរដ្ឋរាប់សែននាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងតូក្យូប្រទេសជប៉ុន កាលពីថ្ងៃចន្ទម្សិលមិញនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់នូវកម្មវិធី នុយក្លេអ៊ែរបស់ខ្លួនជាបន្ទាន់។

ប្រភពព័ត៌មានពីហ្វូងបាតុករនៃ ការតវ៉ានេះបានឲ្យដឹងថា កាតវ៉ានេះគឺដើម្បីបង្ហាញឲ្យរដ្ឋាភិបាល ដឹងច្បាស់ថា ប្រជាពលរដ្ឋជប៉ុនទាំងអស់ មិនបានពេញចិត្តទៅនឹងកម្មវិធីនុយក្លេអ៊ែរបស់រដ្ឋាភិបាលនោះទេ ដោយសារតែប្រជាពលរដ្ឋនៅចាំមិនភ្លេច នូវមេរៀនដ៏ជូរចត់នៃមហារលកស៊ូណាមិ ដែលបានកើតឡើងនៅភាគឦសាន នៃប្រទេសនេះ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០កន្លងទៅ ហើយក៏មិនចង់ជួបរឿងជូរចត់ដូចនោះដែរ។

ក្រុមអ្នកតវ៉ាទាំងអស់ បានប្រមូលផ្តុំគ្នា ដើរដង្ហែរតាមឧទ្យានយ៉ូយ៉ូហ្គីនៅក្នុងទីក្រុងតូក្យូ ក្រោមកំដៅព្រះអាទិត្យក្តៅខ្លាំងនៃថ្ងៃបុណ្យជាតិរបស់ប្រទេសជប៉ុន នោះ ដែលក្នុងពេលដង្ហែរក្បួនបាតុកម្មនេះ ក្រុមអ្នកតវ៉ាបានស្រែកថា កុំចាប់ផ្តើមប្រតិបត្តិការថាមពលនុយក្លេអ៊ែឡើងវិញអី លោកនាយករដ្ឋមន្ត្រី យូស៊ីហ៊ីកូ ណូដា គួរតែបញ្ចប់នូវថាមពលនេះជាបន្ទាន់ទៅ៕

Japan

មតិយោបល់