នាង Chantelle Houghton បានប្រកាសថា នាងនឹងដៃគូរស្នេហារបស់នាង Alex Reidបានដាក់ឈ្មោះកូនស្រី របស់ពួកគេរួចរាល់ហើយ សម្រាប់កូនស្រីរបស់គេដែលមិនទាន់ប្រសូត្រចេញនោះ។
បុគ្គលិកស្ថានីយ៍ទូរទស្សន៍ម្នាក់ដែលមានទំនាក់ទំនងជាមួយនឹងតារារូបនេះបានបង្ហើបឲ្យដឹងថា នេះបើតាមការឲ្យដឹងចំពោះការបង្ហើបរបស់នាង ឲ្យទស្សនាវដ្តី New! Magazine ដោយដាក់ឈ្មោះកូនស្រីថា Dolly។ នាង Chantelle Houghton នឹងផ្តល់កំណើតឲ្យកូនស្រី នាងនៅថ្ងៃទី ១៧ ខែ មិថុនា ខាងមុខ ហើយនាងបានបញ្ជាក់ថា ចំពោះឈ្មោះដែលនាងដាក់ឲ្យជាមួយនិងគូរស្នេហ៍របស់នាង មិនលុបចោលនូវឈ្មោះកូនស្រីរបស់នាង គ្រោងទុកនោះទេ ។
ស្របពេលជាមួយនឹងគ្នានេះដែរក៏មានពាក្យចចាមអារ៉ាមថា Chantelle Houghton និង Alex Reid ថាមានបញ្ហាទំនាក់ទំនងគ្នា ហេតុដូច្នេះនៅលើធ្វីតវិញ នាងបានបញ្ជាក់ថា ខ្ញុំជឿជាក់ថាពួកយើងមិនមានបញ្ហាកើតឡើងដូចគេនិយាយឡើយ ហើយក៏មិនមានបញ្ហាដល់ថ្នាក់ពុះទ្រូងផ្លូវចែកគ្នានោះដែរ ៕
មតិយោបល់