កូរ៉េៈ យោងតាមគេហទំព័រ koreaboo ចុះផ្សាយនៅថ្មីៗនេះបានឲ្យដឹងថា និន្នការស្លៀកពាក់សិចស៊ី ក្នុងពិភពឧស្សាហកម្មសិល្បៈកូរ៉េ នៅតែបន្តកើនឡើង។
ក្នុងការប្រគំតន្ត្រីនៅពេលថ្មីៗនេះ តារាចម្រៀង Taeyeon ក្រុម Generation បានស្លៀកពាក់ខ្លីយកតែមែនទែន ធ្វើឲ្យអ្នកគាំទ្រពិបាកចិត្ត ក្នុងអំឡុងពេលប្រគំតន្ត្រីនៅពេលថ្មីៗកន្លង។
ក្រុម Generation ជាទូទៅគេមានគោលការណ៍របស់ខ្លួន ស្លៀកខ្លី រាំក្រវីគូថ ធ្វើយ៉ាងណា ឲ្យអ្នកគាំទ្រសប្បាយចិត្ត និងចាប់អារម្មណ៍។ ប៉ុន្តែសម្រាប់លើកនេះ សម្រាប់ការស្លៀកពាក់ Taeyeon លើសហើយ ដោយស្លៀកខោខ្លី មើលទៅដូចលីអូ ទៅហើយនោះ ដែលកំពុងក្លាយជាប្រធានបទថ្មីមួយ របស់អ្នកគាំទ្រ។
អ្នកគាំទ្រខ្លះបានលើកឡើងថា តើអ្នកកំពុងធ្វើអ្វី? ខ្ញុំមិនយល់ស្របនោះទេ នូវអ្វីដែលអ្នកកំពុងធ្វើ៕
មតិយោបល់