ការរួមប្រពៃណីត្រូវអនុលោមទៅតាមសុខភាពរបស់ខ្លួន ។ថ្ងៃណាដែលយើងមានការនឿយហត់ច្រើនក្នុងការងារ យើងពុំគួរណារួមភេទឡើយ ។ក្នុងការរើសពេលវេលា ដើម្បីរួមប្រពៃណីនេះគួរតែត្រូវបាននារីជាអ្នកសម្រេច ត្បិតអីការរួមប្រពៃណី មានការទាក់ទងទៅដល់ការមានផ្ទៃពោះ ការប្រសូត្របុត្រការបំបៅដោះ ការចិញ្ចឹមទារក ការប្រកបអាជីវកម្មរបស់នារីជាមាតា ហើយនឹងអនាគត់របស់ប្រទេសជាតិ ។ពួកបុរសចូលចិត្តទាមទារខ្លាំងណាស់ ពីព្រោះមានកំលាំពលំច្រើនជាងនារីហេតុនេះពុំគួរប្រគល់អំណោយរួមប្រពៃណីទៅឲ្យបុរសមិនកើតនោះទេ។
ជាធម្មតាជាតិរបស់វា ក្នុងរយៈកាល ១៥ ថ្ងៃ ដែលទើបតែបានគ្នាជាប្តីប្រពន្ធ នោះគូរជីវិត សុទ្ធតែ មានការព្រឺព្រួចទាំងសងខាងក្នុងផ្លូវកាម យើងត្រូវចេះទប់កាមារម្មណ៍របស់យើង កុំបណ្តោយតាមចំណងខ្លាំងពេក នោះពុំកើតទេ ។មាននារីខ្លះក្រោយរៀបអារពាហ៍ពិពាហ៍ យោនីរបស់នាងត្រូវឡើងហើម នាងស៊ូតែពីទ្រាំនៅស្ងៀមមិនហាននិយាយ អ្វីទាំងអស់ ។នារីខ្លះទៀតយោនីត្រូវដាច់រហែកមានឈាមហូរមកយ៉ាងខ្លាំង តែ ពុំហានហើបមាត់សួរយោបល់ពីនរណាឡើយ ព្រោះអីអៀនខ្មាស់គេខ្លាំងពេក៕
មតិយោបល់