ព័ត៌មានសិល្បៈ និងកម្សាន្ត

ហ្វាន ពីង ពីង ប្រកាសរកសង្សារប្រុស

កំពូលតារាស្រី ហ្វាន ពីង ពីង ទើបតែបានបញ្ចប់ការដើរបង្ហាញម៉ូដ នៅលើកំរាលព្រំក្រហមនៅក្នុង កម្មវិធីបង្ហាញម៉ូដ គ្រឿងអលង្ការ នៅទីក្រុង ញូយ៉ក កាលពីប៉ុន្មានថ្ងៃមុននេះ ដែលសំលៀកបំពាក់ រួមទាំងគ្រឿងអលង្ការដ៏សែនឆើតឆាយ នាងបានស្លៀកនៅក្នុង កម្មវិធីនេះមានតម្លៃរហូតទៅ ជាង ២លាន ដុល្លារសហរដ្ឋអាម៉េរិក ។

ក្នុងកម្មវិធីនេះ​ នាងបានញញឹមដោយទឹកមុខរាក់ទាក់ ប្រកបដោយមន្ដស្នេហ៍រាយមាយទៅកាន់បុរសៗ ហេតុនេះបានជានាងបង្ហើយប្រាប់ថា នាងប្រកាសរកសង្សារប្រុស ណាហ៊ានលុតជង្គង់សូមនាងរៀបការ ដែលបង្ហាញពីភាពរ៉ូមែនទិក នឹង​ភាពអារម្មណ៍ចំពោះនាង ព្រោះបើនិយាយដូច្នោះ នាងហាក់បីដូចជាត្រូវការគូស្រករផ្អែមល្ហែម ពិតប្រាកដមែន ។

យ៉ាងនោះក្ដី មានបុរសកម្ពុជា រូបណាស្រម៉ៃចង់ក្លាយជាគូអនាគតរបស់ ហ្វាន ពីង ពីង​ ដែរឬទេ ? ៕

 


ប្រភព​៖ lollipop

មតិយោបល់