ព័ត៌មានសិល្បៈ និងកម្សាន្ត

Robert​ Pattinson​ ចេញ​មុខ​បក​ស្រាយ​ពី​ទ​ង្វើរ​ Kristen​ Stewart​ និ​យាយ​កុ​ហក​់

Robert Pattinsonនៅពេលថ្មីនេះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបរទេសនានាថាគេនឹងចេញមុខធ្វើបទសម្ភាសន៍ ពីមិត្តស្រីរបស់ខ្លួននាង Kristen Stewart ដែលកុហកលោក scandal កាលពីខែ មុននេះ។

តារាសម្តែងរឿងស៊េរី Twilight នឹងលេចមុខនៅលើ ក្នុងកម្មវិធី Good Morning America នៅថ្ងៃទី ១៥ ខែ មេសាខាងមុខនេះ ក៏ជាឱកាលដើម្បីប្រូម៉ូត រឿងរបស់គាត់ដែលចេញ ក្នុងពេលឆាប់ខាងនេះដែរនោះគឺរឿង Cosmopolis នេះបើតាមតារាប្រុសសង្ហាររូបនេះប្រាប់ដល់ US Weekly។

រឿងស្នេហាប្រះឆារបស់ Robert Pattinson ត្រូវបានប្រភពព័ត៌មានជាច្រើនចុះបង្ហាញសឹងតែរាល់ថ្ងៃ ខណះដែលមិត្តស្រីរបស់ខ្លួនមានរឿងស្នេហាលួចលាក់ជាមួយនឹងអ្នកដឹកនាំរឿងSnow White and The Hunter ត្រូវបានបែកធ្លាយចេញនោះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា តួប្រុស Twilight មិនចង់ឃើញរូបនាង Kristen Stewart ខណះដែលបង្ករឲ្យមានភាព ភ័យខ្លាចម្តងហើយម្តងទៀតយ៉ាងដូច្នោះនោះ ៕

Robert Pattinson

មតិយោបល់