ព័ត៌មានសិល្បៈ និងកម្សាន្ត

ដៃគូគ្នាជាង៥ឆ្នាំ ជា វិបុល និង ចាន់ កែវនិមល ទើបបានចេញក្រៅប្រទេសរួមគ្នាលើកដំបូង

គ្មានអ្នកណាមិនដឹងនោះទេថា ពិធីករសម្បូរវោហារស័ព្ទ និងល្បីល្បាញ ហើយជាដៃគូស័ក្តសមគ្នាបំផុត គឺលោក ជា វិបុល និងអ្នកនាង ចាន់ កែវនិមល គឺជាដៃគូគ្នាប្រមាណជាង៥ឆ្នាំមកហើយ ប៉ុន្តែបែរជាលើកទី១ ទៅវិញដែលអ្នកទាំងពីរ ទើបតែមានឱកាសចេញក្រៅប្រទេសជាលក្ខណៈកម្សាន្ត និងធ្វើការរួមគ្នាទៅវិញ។ អ្នកទាំងពីរបានដឹកនាំអ្នកឈ្នះរង្វាន់ពីគម្រោងឋានព្រះឥន្ទ ប្រមាណជាង៦០នាក់ ទៅកម្សាន្តនៅប្រទេសចិន-ម៉ាកាវ ដោយសុខចិត្តទម្លាក់ចោលការងារក្នុងស្រុកមិនតិចនោះទេ ទម្រាំតែអាចទទួលយកការងារនោះ។

អ្នកនាង ចាន់ កែវនិមលនិយាយថា សម្រាប់គម្រោងចេញដើរក្រៅប្រទេស មិនថាជាលក្ខណៈធ្វើការ ឬ ដើរលេង អ្នកនាង និងលោក ជា វិបុល មិនដែលបានដើរជាមួយគ្នាសោះតែម្ដង ថ្វីដ្បិតតែអ្នកនាង និងលោក គឺដៃគូពិធីករ ពិធីការិនីជាមួយគ្នាមិនតិចជាង៥ឆ្នាំ។ អ្នកនាងថា កន្លងមកក្រុមហ៑ុនហង្សមាស និងក្រុមហ៑ុនផ្សេងៗ ក៍រៀបគម្រោង និងអញ្ជើញអោយអ្នកនាង និងលោក បានចេញធ្វើការជាមួយគ្នា នៅក្រៅប្រទេសច្រើនលើកមកហើយ ប៉ុន្តែបានត្រឹមតែរៀបគម្រោងក៍រំសាយវិញ ហើយបើក្រុមហ៑ុន ដែលបានអញ្ជើញ ក៍សុទ្ធតែស្នើមកខុសពេលទំនេរគ្នា។ អ្នកនាងថា គឺជាលើកទី១ ដែលក្រុមហ៑ុនហង្ស ម្ចាស់ដី បានផ្ដល់ឱកាសអោយអ្នកនាង និងលោក ជា វិបុល បានចេញក្រៅប្រទេសរួមគ្នា ដោយក្រៅពីដឹកនាំអ្នកឈ្នះរង្វាន់ ពីការទិញចម្ការក្នុងគម្រោងឋានព្រះឥន្ទ ទៅកម្សាន្តនៅក្នុងទីក្រុងម៉ាកាវ រយៈពេល២យប់៣ថ្ងៃ ក៍តម្រូវអោយអ្នកនាង និងលោក បង្កើតអនុស្សាវរីយ៍សប្បាយៗ ជាមួយម្ចាស់ចម្ការ និងក្រុមការងារទាំងជាង៦០នាក់នោះ ដើម្បីថតទុកជាឯកសារផងដែរ។ អ្នកនាងថា ខ្លួនមិនមានអ្វីចម្លែក ចិត្តនោះទេ ដោយសារតែការចេញដើរក្រៅប្រទេស រួមគ្នាជាមួយលោក ជា វិបុល លើកនេះ គឺជាដំណើរឆ្ងាយការងារ ដែលមុនខុសពីចេញដើរឆ្ងាយៗនៅតាមបណ្ដាខេត្តកន្លងមក។

លោក ជា វិបុល និយាយថា ដំណើរក្រៅស្រុកជាមួយអ្នកនាង ចាន់ កែវនិមល លើកនេះ អាចចាត់ទុកថា ជារឿងកម្រ ហើយក៍ប្លែកអារម្មណ៍ផងដែរ ដោយសារតែពេលកន្លងមក លោក ឬ អ្នកនាង ធ្លាប់តែចេញដើរ ក្រៅប្រទេស ជាមួយភរិយា ឬ ស្វាមី ជាលក្ខណៈគ្រួសារ ប៉ុន្តែពេលនេះ គម្រោងឋានព្រះឥន្ទ ដែលលោក និងអ្នកនាងធ្វើជាពិធីករអោយជាប្រចាំ បានធ្វើអោយលោក និងអ្នកនាង បានចេញក្រៅប្រទេសរួមគ្នា។ យ៉ាងណាមិញលោកថា នោះក៍ដោយសារតែក្រុមបានសម្រួលពេលវេលាខុសពីថ្ងៃសៅរ៍អាទិត្យ និងថ្ងៃថតកម្មវិធីរបស់ក្រុមហ៑ុនហង្សមាសផងដែរ កុំអីមិនអាចទទួលការងារនេះបានឡើយ៕

មតិយោបល់