ជាទូទៅ ក្នុងរាត្រីផ្សំដំណេកបន្ទាប់ពីរៀបការរួចគឺជាពេលវេលាមួយដ៏ វិសេសវិសាលខ្លាំងណាស់ ហើយក៏ជាពេលវេលាដំបូងគេដែរ ដែលគូរស្វាមីភរិយាទាំងពីរបានរួមភេទជាមួយគ្នា។ អស់រយៈពេលយូរមកហើយ ដែលមនុស្សស្រីនៅរក្សាព្រហ្មចារីយ៍របស់ខ្លួនសម្រាប់ថ្ងៃនេះ ហើយអ្នកក៏មិនគួរអោយវារំលងដោយឥតប្រយោជន៍ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនបានបង្កើតអ្វីដែលមានសារៈសំខាន់ច្រើនក្នុងពេលដំបូងនៃ ការរៀបការរបស់អ្នកទាំងពីរឡើយ ដូច្នេះអ្នកគួរតែយកឱកាសនេះដើម្បីបង្កើតនូវឥទ្ធិពលល្អៗដល់អ្នក ទាំងពីរ ហើយក៏អាចសម្រាប់ជីវិតផ្លូវភេទក្នុងនាមជាប្តីប្រពន្ធនៅថ្ងៃមុខទៀត បានដែរ។
បម្រាមមិនអោយរួមភេទមុនពេលរៀបការ
ខ្ញុំដឹង ថា អ្នកកំពុងតែពេញចិត្តលើគ្នាទៅវិញទៅមក ប៉ុន្តែអ្នកត្រូវតែរក្សាចិត្តអោយនឹងជានិច្ចដើម្បីកុំអោយមានការ រួមភេទទោះបីជាពេលវេលាណាពិសេសក៏ដោយ។ ក្នុងអំឡុងពេលមុនពេលរៀបការ ការបិទសិទ្ធិមិនអោយរួមភេទគ្រប់រូបភាពទាំងអស់វានឹងធ្វើអោយចំណង់ ផ្លូវភេទរបស់អ្នកទាំងពីរឡើងខ្លាំងក្នុងរាត្រីផ្សំដំណេក។ ដូច្នេះដើម្បីអោយការងារនេះបានសម្រេច យើងមានរូបមន្តមូលដ្ឋានមួយ គឺកុំរស់នៅជាមួយគ្នាដូចធម្មតាយូរពេក។ ប្រសិនបើអ្នកធ្លាប់តែជួបគ្នាពីរបីថ្ងៃក្នុងមួយសប្តាហ៍ ចូរប្រើពេលជួបគ្នាតែមួយថ្ងៃទៅបានហើយ ពេលនោះអ្នកក៏មិនមានអារម្មណ៍ចង់រួមភេទជាមួយនាងខ្លាំងដែរ។ ដើម្បីអោយការដាក់បម្រាមនេះកាន់តែមានប្រសិទ្ធភាព ចូរធ្វើកិច្ចសន្យាជាមួយគ្នាថាមិនអោយមានការរួមភេទទាំងអស់។
ជ្រើសរើសបន្ទប់ផ្សំដំណេក
អ្នកប្រហែលជាបាន រស់នៅជាមួយគ្នារួចទៅហើយមុនពេលមិនទាន់រៀបការ ប៉ុន្តែដើម្បីអោយរាត្រីផ្សំដំណេករបស់អ្នកប្រព្រឹត្តិទៅយ៉ាងពិសេស នោះ អ្នកគួរតែផ្លាស់ប្តូរកន្លែងផ្សេងក្រោយពីផ្ទះវិញទៅ។ ចូរចំណាយពេលកក់បន្ទប់ក្នុងសណ្ឋាគាដ៏ល្អមួយយប់ទៅ។ អ្វីដែលសំខាន់គឺអ្នកគួរតែផ្លាស់ប្តូរទីកន្លែងដែលធ្លាប់ប្រើជីវិត ផ្លូវភេទរាល់ថ្ងៃរបស់អ្នកមកបង្កើតជាពេលវេលាដំបូងសម្រាប់ជីវិត ប្តី និងប្រពន្ធវិញ ដើម្បីអោយមើលទៅមានលក្ខណៈប្លែក និងអស្ចារ្យ។
ជួយដោះសម្លៀកបំពាក់អោយនាង
នេះគឺជាឱកាសមួយ ដែលអ្នកនឹងមានស្ថានភាពមុខក្រហមហើយសម្រាប់ការស្លៀកសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ និងដោះចេញវិញ ជាពិសេសខាងកូនក្រមុំ។ ក្នុងពេលនេះចូរចំនាយពេលជួយដោះសម្លៀកបំពាក់អោយនាងដើម្បីអ្នកអាច ផ្តល់នូវការបរបោសអង្អែលលើរាងកាយរបស់នាងបាន។ ចូរចងចាំថាមិនត្រូវធ្វើអោយនាងមានភាពស៊ាំចិត្តនឹងយើងនូវអ្វីដែល អ្នកកំពុងធ្វើនោះឡើយ ប៉ុន្តែវាជាការសប្បាយទៅវិញទេបើអ្នកធ្វើវាបានយ៉ាងល្អ
ឥឡូវនេះអ្នកបានរៀបការជាមួយគ្នារួចហើយ អ្នកក៏អាចលុបបំបាត់ចោលនូវអ្វីដែលអ្នកមិនចង់ធ្វើចំពោះនាង បានដែរ ផ្ទុយទៅវិញ ចូររីករាយជាមួយនឹងជីវិតផ្លូវភេទរបស់អ្នកទាំងពីរក្នុងនាមជាប្តី ប្រពន្ធ។ ការរួមភេទជាមួយមនុស្សដែលយើងរៀបការជាមួយមិនត្រូវកើតជាអារម្មណ៍ ធុញទ្រាន់ឡើយ ហើយចូរចាប់ផ្តើមបង្កើតនូវស្ថានភាពពិសេសៗសម្រាប់ការរួមភេទ៕
អត្ថបទ៖health.com.k
មតិយោបល់