ក្រុម​តា​រា​ច​ម្រៀង​ ​SECRET​ ​វិល​មក​កាន់​វេ​ទិ​កា​វិញ​នៅ​ខែ​ ​ក​ញ្ញា​

បន្ទាប់ពីបាត់មុខមួយរយៈរបស់ក្រុមតារាចម្រៀង SECRET កាលពីថ្ងៃព្រហស្បតិ ទី ២៣ ខែ សីហា ឆ្នាំ ២០១២ ម្សិលមិញនេះ ខាងផលិតកម្ម TS Entertainmentបានប្រកាសថា ក្រុមតារាចម្រៀងស្រី SECRET នឹងមកជួបប្រិយមិត្តរបស់ពួកគេវិញនៅខែ កញ្ញា ខាងមុខនេះ។

មកទល់នឹងពេលនេះ វាមានរយៈពេល ១១ ខែ ហើយដែលពួកគេលែងមានមុខលើវេទិការនោះ ខណះដែលគេបានបង្ហើបនូវអាលប៊ុមក្រោមចំណងជើងថា Moving in Secret ហើយការវិលមកកាន់វេទិការនេះដែរពួកគេក៏មានបទ ថ្មីផងដែរ ក្រោមចំណងជើថា “Poison,” ដែលត្រូវដាក់បង្ហាញនៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១២។

TS Entertainment បានថ្លែងថា សម្រាប់ការវិលមកជួបប្រិយមិត្តរបស់គេ SECRET បានពាំនាំយកនូវអ្វីដែលថ្មី ហើយសិចស៊ីទៀតផង៕

secret

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *