ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ​ ​ទុយ​ ​ចូល​ធ្វើ​ការ​វិញ​នៅ​ ​CTN​ ​នា​ថ្ងៃ​អា​ទិត្យ​នេះ​ ​ប​ន្ទាប់​មក​ចេញ​ទៅ​អា​មេ​រិក​

នាយ ទុយដែលជាពិធីករ សម្បូរដោយភាព កំប្លុកកំប្លែងហើយបានផ្អាក់ការងារមួយរយ:មុន ដែលមិនមានសង្ឈឹមថានឹងវិលរកទីតាំងចាស់នោះ ក្នុងសប្តាហ៍នេះដែរនាយទុយនឹងមកកាន់ ស្ថានីយ៍ទូរទស្សន៍ CTN វិញហើយ ។

នៅលើ Wall Post របស់នាយទុយបានសរសេរថា លោកនឹងមកកាន់ CTN នាថ្ងៃអាទិត្យនេះ ហើយក៏ បន្ទាប់មកលោកនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដែលក្រុមហ៊ុនឥន្ត្រីយ៍មាសធានារូបលោកទៅសម្តែងនៅទីនោះ។ប្រភពនៅលើ Wall Post ដដែលបានសរសេរថា ដោយមូលហេតុខាងក្រុមហ៊ុនឥន្ទ្រីយ៍មាសឃើញរូបខ្ញុំខ្វះខាត់ ទើបគេអនុញ្ញាតិ និងធានារូបខ្ញុំ។ប្រភពដដែលបានបន្តទៀតថា លោកនឹងខិតខំប្រឹងប្រែងដើម្បីឲ្យម្តាយរបស់លោក បានវិលរកចំណុចដើម។

កូនកតញ្ញូ នាយ ទុយពិតជាធ្វើឲ្យប្រិយមិត្ត មិត្តរួមការងារស្ងើចសរសើចពីទំហំទឹកចិត្តរបស់លោកដែលមានចំពោះម្តាយរបស់លោក ខិតខំធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីឲ្យម្តាយជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ។

នៅលើ Wall Post ដដែលមានប្រិយមិត្តច្រើនណាស់ដែលគាំទ្រ និងនាយទុយ បានធ្វើការអបអរសាទរនឹងដំណឹងល្អរបស់លោក ដែលបានចូលធ្វើការងារដូចដើមវិញ ហើយម្យ៉ាងវិញទៀតនោះគឹ អាចទៅចេញសម្តែងនៅសហរដ្ឋអាមេរិកទៀតផង ។ស្របពេលជាមួយនឹងគ្នានេះដែរមហាជនជាច្រើនសង្ឈឹមថា ការខិតខំរបស់នាយទុយនឹងធ្វើឲ្យម្តាយរបស់លោក ជាសះពីជំងឺក្នុងពេលឆាប់នេះ៕

នាយទុយ

មតិយោបល់