ការប្រែប្រួលចំណង់ផ្លូវភេទគឺជារឿងមួយកើតមានជាញឹកញាប់ក្នុងពេលមានផ្ទៃពោះដូចជា ការប្រែប្រួលអ័រម៉ូនបណ្តាលឲ្យស្ត្រីខ្លះមានចំណង់ផ្លូវភេទកាន់តែខ្លាំងប៉ុន្តែអ្នកខ្លះទៀត បែរជាមិនចូលចិត្តការរួមភេទដូចកាលដែលពួកគេមិនទាន់មានផ្ទៃពោះ ទៅវិញ។
ក្នុងត្រីមាសទីមួយ ស្ត្រីខ្លះច្រើនតែបាត់បង់ចំណង់ផ្លូវភេទដោយសារតែការអស់កម្លាំង និងមិនស្រួលក្នុងខ្លួន ហើយមួយចំនួនទៀតបែរជាមានចំណង់ផ្លូវភេទដូចដើម។
បើខ្ញុំមិនមានអារម្មណ៍ចង់រួមភេទទេតើខ្ញុំគួរតែធ្វើយ៉ាងណាដើម្បីអោយដៃគូររបស់ខ្ញុំសប្បាយចិត្ត?
ប្រសិនបើគ្រូពេទ្យអោយអ្នកបន្ថយការរួមភេទ ឬលែងមានអារម្មណ៍រួមភេទ ចូរចាំថាត្រូវចំនាយពេលអោយបានច្រើនដើម្បីបង្កើតភាពស្និទ្ធស្នាល ជាមួយដៃគូររបស់អ្នក។ ការដែលមានភាពស្និទ្ធស្នាលជាមួយគ្នា គឺមិនចាំបាច់រួមភេទទេ។
ចូររំលឹកខ្លួនឯងអំពីស្នេហាដែលអ្នក បានបង្កើតរហូតដល់បានកូនមួយដូច្នេះ។ អ្នកក៏អាចចំនាយពេលដើរជាមួយគ្នាក្នុងផ្លូវដ៏វែង ញ៉ាំអាហារពេលយប់ក្រោមពន្លឺភ្លើងទៀន ជាដើម។
អត្ថបទ៖https://health.com.kh
មតិយោបល់