(ភ្នំពេញ)៖ ក្រោយពីអ្នកម្តាយរបស់លោកបានបាត់បង់ជីវិតមិនបានប៉ុន្មានផង បងប្រុសទី ២ របស់លោក ក៏បានចាកចោលលោកម្នាក់ទៀត ដែលនេះជាហេតុធ្វើឱ្យលោក អ៊ុន សិទ្ធា ទទួលរងអារម្មណ៍ឈឺចាប់នៃការបាត់បង់មនុស្សជាទីស្រឡាញ់ផ្ទួនៗគ្នា។ បើគិតមកដល់ពេលនេះ មានរយៈពេលជិត ៣ ឆ្នាំហើយ ដែលតារាសម្តែង អ៊ុន សិទ្ធា បានបាត់បង់អ្នកម្តាយជាទីស្រឡាញ់។ អ្នកម្ដាយរបស់លោក បានលាចាកលោកនេះកាលពីទី១៧ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ។
រហូតមកដល់ពេលនេះមានរយៈពេលជិត៣ឆ្នាំពិត តែលោក អ៊ុន សិទ្ធា នៅមិនទាន់អាធ្វើចិត្តបាន ហើយជារឿយលោកតែបង្ហាញក្តីនឹករឭក នឹងការស្រឡាញ់ដល់អ្នកម្តាយរបស់លោកស្ទើររៀងរាល់ថ្ងៃនៅបណ្តាញសង្គម ទោះបីជាដឹងថា ការបែកនេះមិនអាចជួបវិញយ៉ាងណាក៏ដោយ។ រហូតពេលមួយលោកធ្លាប់ឱ្យដឹងថា ខ្លួនមានជំងឺបាក់ទឹកចិត្ត នឹងធ្លាក់ខ្លួនឈឺថែមទៀតផង ព្រោះតែការនឹករលឹកដល់ម្តាយរបស់លោក នឹកឃើញអនុស្សាវរីយ៍ទាំងឡាយជាមួយអ្នកមានគុណ។
ជាក់សម្តែងថ្មីៗនេះលោក បង្ហោះរូបភាពមួយសន្លឹកជាមួយនឹកអ្នកនាង ម្តាយជាទីស្រឡាញ់ដោយបានបង្ហាញក្តីស្រឡាញ់ នឹករឭកទៅកាន់អ្នកម្តាយដ៏មានគុណដែលបានចែកឋានទៅ ដោយក្នុងនោះ លោក អ៊ុន សិទ្ធា បានបង្ហោះសារ ដោយភ្ជាប់ជាមួយនឹកពាក្យថា «នៅតែចាំ️នៅតែនឹក»។




មតិយោបល់