ព័ត៌មានសិល្បៈ និងកម្សាន្ត

អតី​តមិត្តស្រី សាពួន មីដាដា កាលពី​១៨ឆ្នាំមុន គាំង​បេះដូងស្លាប់​

តួស្រីពិត​ក្នុងបទ “ដើម្បីអ្វីទៅអូន” ដែលជាមនុស្សស្រីម្នាក់ តារាចម្រៀង សាពួន មីដាដា ធ្លាប់ស្រឡាញ់ កាលពី​១៨ឆ្នាំមុន បានស្លាប់ចែកឋាន​ ហើយកាលពីថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៦ ។​

ទន្ទឹមជាមួយនឹងភាពសោកសៅនេះ សាពួន មីដាដា ដែល​កំពុងតែបាត់វត្តមាន​ពីលើឆាកតន្ត្រីរូបនេះ បានសូម​អនុញ្ញាតប្រពន្ធរបស់ខ្លួន ច្រៀង​បទនេះ ដើម្បីចូលរួម​រំលែក​អតីត​មិត្តស្រី ដែលខ្លួនធ្លាប់ស្រឡាញ់ ។​

សាពួន មីដាដា បានសរសេរ​នៅលើហ្វេសប៊ុក កាលពីថ្ងៃទី​១៣ ខែធ្នូ ឲ្យដឹងថា «ខ្ញុំបានសុំអនុញ្ញាតពីឧត្តមភរិយាខ្ញុំរួចហើយ គាត់ក៏បានចូលរួមមរណៈទុក្ខនេះដែរ អម្បាញ់មិញនេះ ខ្ញុំទើបតែទទួលដំណឹងថានារីម្នាក់ ដែលខ្ញុំធ្លាប់ស្រលាញ់កាលពី១៨ឆ្នាំមុន ហើយជាតួអង្គពិតនៃបទ”ដើម្បីអ្វីទៅអូន”នេះតែម្តង ដែលខ្ញុំបានតែងនិពន្ធឡើង នាងបានទទួលមរណៈភាពទៅហើយ ដោយរោគគាំងបេះដូង …. ខ្ញុំសូមច្រៀងចម្រៀងមួយបទនេះ ដើម្បីរំលឹកជូនវិញ្ញាណក្ខន្ធអ្នកនាងទៅកាន់ទីឋានដ៏ស្ងប់ចុះ ….»។​

ទោះបីជាបញ្ជាក់យ៉ាងដូច្នោះក្តី ប៉ុន្តែសម្រាប់តួ​ឯកស្រីពិត ក្នុងបទមួយនេះ គេនៅមិនទាន់ដឹង​ថា ជា​នរណា​ឲ្យប្រាកដនៅឡើយនោះទេ ដែលធ្វើឲ្យមហាជនខ្លះ ចង់ដឹង​ថា​នារីរូបនោះ ជានរណា​ឲ្យប្រាកដ​ទៅ ។ ទន្ទឹមនឹងនេះ Post News នឹងព្យាយាម​ទម្លាយ​អាថ៌កំបាំង ជូន​ប្រិយមិត្តនៅពេលក្រោយ ៕​

ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=TfB3KUNjQKE&feature=youtu.be

មតិយោបល់