ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ​ទុយ​ទៅ​ដល់​ព្រ​លាន​យន្ត​ហោះ​កូ​រ៉េ​ហើយ​ ​មួយ​ម៉ោង​មុន​នេះ​

ប្រហែលជាមួយម៉ោងមុននេះ នៅលើ Wall Post ពិធីករ អ៊ឹង រដ្ឋា ហៅទុយ ដែលមហាជនកំពុងហៅលោកថា កូនកតញ្ញូ ទុយ នោះ បាន Post ថា លោកបានទៅដល់ព្រលានយន្តប្រទេសកកូរ៉េហើយ ។ដំណើរលោក ទុយ ចេញសម្តែងទៅប្រទេសអាមេរិកលើក នេះគឺបានការជ្រោមជ្រែង អញ្ជើញពីក្រុមហ៊ុនឥន្ទ្រីយ៍មាស នៅសហរដ្ឋអាមេរិក ដោយយោងលើមូលហេតុ លោកកំពុងទទួលការខ្វះខាត់ថវិការដើម្បីព្យាបាលម្តាយ ដែលកំពុងដេកឈឺលើគ្រែនោះ។

នៅលើ Wall Post ដដែលនេះ លោកបានថតរូបរួមគ្នាជាមួយនឹង អ្នកស្រី សឿ សុធារ៉ា និង កញ្ញា ស៊ឹម ថៃណា ដែលជាកញ្ញា ចំណាត់ថ្នាក់ដើមទ្រូងក្នុងចំណោម នាង ប៊ុន ផៃលីន កុល ដាវី និង វ៉ាង ស្រីណូ ដែលស្ងប់ស្ងាត់មិនដឹងទៅពួនសម្ងំនៅទីណានោះ ។

ប្រភពនៅលើ Wall Post ដដែលមានអ្នក Comments ច្រើនគួរសម អ្នកខ្លះ ឲ្យលោកទុយធ្វើដំណើរដោយសុវត្តិភាព តែអ្វីដែលអស់សំណើចនោះ គឺ ម្ចាស់គណនី Diya Krito បែរជា Comments ថា បង(នាយទុយ) អាចលេង Kakao ជា ១ ខ្ញុំបានអត់?? គ្រាន់តែឃើញ Comments នេះគួរឲ្យចង់អស់សំណើចទៅហើយ ។

មហាជនជាច្រើនសង្ឈឹមថា អ្វីដែលលោក(នាយ ទុយ) កំពុងខិតខំ នឹងអាចឲ្យម្តាយរបស់លោក វិលរកសភាពដើមវិញជាក់ជាមិនខានឡើយ៕

មតិយោបល់