Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត និស្សិតស្រីម្...

និស្សិតស្រីម្នាក់ បង្ហាញទេពកោសល្យផាត់មុខ បង្កើតជារូបភាពបំភ័ន្តភ្នែកមិនគួរឲ្យជឿ

កូរ៉េខាងត្បូង: និស្សិតស្រីមា្នក់ បានបង្ហាញទេពកោសល្យ ដ៏ប៉ិនប្រសប់ ក្នុងការផាត់មុខ បង្កើតជារូបភាពបំភ័ន្តភ្នែកផ្សេងៗ នៅលើផ្ទៃមុខដ៏ស្រស់ស្អាត់របស់នាង ។

នាង Dain Yoon អាយុ ២២ឆ្នាំ ជាសិល្បការីនីម្នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង នាងបានផាត់ពណ៌៌លើផ្ទៃមុខ និងផ្នែកផ្សេងៗនៃរាងកាយរបស់នាង បង្កើតជារូបភាពបំភ័ន្តភ្នែក មិនគួរឲ្យជឿជាច្រើនរូបភាព។

នាង Dain Yoon គឺជានិស្សិតម្នាក់នៅក្នុងសកលវិទ្យាល័យ វិចិត្រសិល្បះជាតិរបស់កូរ៉េ ហើយត្រឹមរយ:ពេល ២ខែ ក្រោយពេលរូបរបស់នាង ត្រូវបានដាក់បង្ហោះក្នុងគេហទំព័រ Instagram មានអ្នកតាមដានមើល(follower)ចំនួន ២០,០០០នាក់៕

Loading...