ជំងឺមហារីកពងស្វាសអាចកើតមានលើមនុស្សប្រុសអាយុតិចជាង ៣០ឆ្នាំ។ សំណាងដែរ ជំងឺនេះឃើញមានអត្រាស្លាប់តិច ហើយយ៉ាងហោចណាស់ក៏មានអ្នកជំងឺមហារីកពងស្វាស ៩០%ភាគរយដែរដែលបានព្យាបាលជាដាច់ហើយមិនកើតឡើងវិញម្តងទៀត។ ប៉ុន្តែ បុរសខ្លះច្រើនតែត្រូវបានបង្ខំអោយព្យាបាលដោយការកាត់ពងស្វាសចេញ ដើម្បីអាចទទួលបានលទ្ធផលល្អ (អាចកាត់តែម្ខាង ឬទាំងសងខាង)។
ខណៈពេលដែលទម្រង់ទាំងអស់របស់ជំងឺមហារីកមានការប៉ះពាល់ យ៉ាងខ្លាំងទាំងអ្នកជំងឺ និងសមាជិកគ្រួសារ ជំងឺមហារីកពងស្វាសគឺជាជំងឺមួយដែលអាចបំផ្លាញដល់លក្ខណៈជាមនុស្ស ប្រុសទាំងអស់។ រឿងនេះប្រហែលជាមិនមែនជារឿងល្អសម្រាប់មនុស្សប្រុសដែលពុំទាន់មាន គ្រួសារទេ។ ប៉ុន្តែអ្វីដែលល្អគឺថា គាត់មិនចាំបាច់ព្រួយបារម្ភអ្វីឡើយ។ ការរួមភេទក្រោយវះកាត់រួចនៅតែអាចអោយអ្វីៗដំណើរការបានល្អដូចដើម ដដែល។
តើវាប៉ះពាល់ដល់ចំណង់ផ្លូវភេទដែរទេ?
ការកាត់ពងស្វាសទាំងសងខាងចោលអាចនឹងធ្វើអោយចំណង់ផ្លូវភេទចុះខ្សោយ ប៉ុន្តែជឿទេថា ការកាត់ពងស្វាសតែម្ខាងអាចប៉ះពាល់ទេតិចតួចបំផុត។ បុរសមួយចំនួនបានប្រាប់អោយដឹងថា ក្រោយពេលវះកាត់រួចពួកគេនៅតែអាចរួមភេទបានដដែល។ នេះមានន័យថា ការបាត់បង់ចំណង់ផ្លូវភេទជាករណីដែលអាចកើតមាន ជាពិសេសប្រសិនបើការកាត់ពងស្វាសនោះវាប៉ះទង្គិចដល់ផ្លូវចិត្តរបស់ គេទៅវិញទេ។ការថប់អារម្មណ៍ និងបាក់ទឹកចិត្តអាចបណ្តាលមកពីចំណង់ផ្លូវភេទចុះខ្សោយដោយស្ថិតនៅតាម កាលទេសៈណាមួយតែប៉ុណ្ណោះ។ ប្រសិនបើអ្នកដឹងខ្លួនឯងថាពិតជាផ្លូវភេទចុះខ្សោយមែន វាច្រើនតែកែសម្រួលវិញដោយខ្លួនឯងជាមិនខានទេ។ ប្រសិនបើអ្នកយល់ថា ចំណង់ផ្លូវភេទរបស់អ្នកមិនវិលមកវិញលឿនទេ ជម្រើសដែលអាចធ្វើបានគឺប្រើវិធីព្យាបាលដោយអ័រម៉ូន ទោះបីជាពងស្វាសទាំងពីត្រូវកាត់ចោលហើយក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សប្រុសគ្រប់ៗគ្នាតែងតែមានលក្ខណៈខុសៗគ្នា ដូច្នេះយកល្អគួរតែយកស្ថានភាពចំណង់ផ្លូវភេទរបស់អ្នកប្រាប់ទៅ គ្រូពេទ្យអោយបានដឹង ដើម្បីគាត់អាចជួយអ្នកបាន។ ដូចសុភាសិតមួយនិយាយថា បើយើងមិនប្រាប់គេអោយដឹងផង ធ្វើដូចម្តេចគេអាចជួយដោះស្រាយបញ្ហាយើងបាន។
តើវាប៉ះពាល់ដល់លទ្ធភាពនៃការរួមភេទដែរទេ?
ពិតណាស់ អ្នកគួរតែតមកុំរួមភេទរហូតដល់រាងកាយរបស់អ្នកបានជាសះស្បើយ។ ប្រសិនបើមិនដូច្នេះទេ អ្នកនឹងប្រឈមនឹងជំងឺក្លន និងផលវិបាកផ្សេងៗទៀត។ នៅពេលរបួសជាហើយ របៀបនៃការរួមភេទរបស់អ្នកមិនមែនជាចំនុចសំខាន់ដែលត្រូវវះកាត់ នោះទេ ដូច្នេះវាក៏មិនទំនងជាធ្វើអោយអ្នកងាប់លិង្គដែរ។ អ្នក ហើយនិងដៃគូរមិនគួរណាយល់ឃើញពិបាកចំពោះខ្លួនឯងឡើយ មានន័យថា អ្នកនៅតែអាចដាស់អារម្មណ៍សិចរបស់នាង ព្រមទាំងអាចអោយនាងទទួលបាននូវភាពស្រណុកសុខស្រួលពេញលេញដដែល។ តាមពិត ការដែលមានអ័រម៉ូនជំនួយ វាងាយនឹងធ្វើអោយអ្នកគ្រប់គ្រងការឡើងរឹងរបស់លិង្គ ក៏ដូចជាចំនុចកំពូល ព្រមទាំងមានលក្ខណៈល្អដូចកាលពីមុនដែរ។
តើវាប៉ះពាល់ដល់មុខងារផ្លូវភេទដែរទេ?
ការកាត់ពងស្វាសចោលទាំងសងខាងពិតជាធ្វើអោយអ្នកមិនអាចមានកូនបាន ឡើយ ប៉ុន្តែបើកាត់តែម្ខាងគឺមិនអាចទេ។ បុរសភាគច្រើននៅតែអាចផលិតមេជីវិតឈ្មោលបានធម្មតា ហើយក៏គ្មានអ្វីពិបាកក្នុងការក្លាយទៅជាឪពុកគេដែរ។ អ្នកគួរតែថ្លែងអំណរគុណចំពោះការព្យាបាលដោយអ័រម៉ូន និងរបៀបរបបវះកាត់ដែលមិនប៉ះពាល់ដល់ការស្រើបស្រាល ឡើងរឹង ក៏ដូចជាចំនុចកំពូលផង។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើការកាត់ចោលនូវកូនកណ្តុរខាងក្រោយប្រហោងពោះទៀត វាអាចនឹងមានផលប៉ះពាល់ទិចតួចមួយដែលអ្នកពិបាកនឹងបាញ់ទឹកកាម ប៉ុន្តែរឿងនេះមិនប៉ះពាល់ដល់ជីវិតផ្លូវភេទអ្នកទេ តែអាចនឹងធ្វើអោយអ្នកទទួលបានចំនុចកំពូលស្ងួតទៅវិញ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកព្យាបាលជំងឺដោយបាញ់កាំរស្មី ឬប្រើថ្នាំមហារីក វានឹងអាចកាត់បន្ថយនូវការផលិតមេជីវិតឈ្មោល ប៉ុន្តែរឿងនេះនឹងស្រួលបួលមកវិញនៅពេលក្រោយទេ។
តើការវះកាត់ប៉ះពាល់ដល់លក្ខណៈសម្បត្តិរបស់ខ្ញុំទេ?
មានបុរសមួយចំនួនតូចអាចនឹងមិនបារម្ភអំពីលក្ខណៈសម្បត្តិខាងក្រៅទេ ទោះបីអ្វីៗសម្រាប់បង្ហាញរូបរាងជាមនុស្សប្រុសរបស់ពួកគេត្រូវបាន បំផ្លាញដោយមហារីក និងវះកាត់ដើម្បីព្យាបាលក៏ដោយ។ អ្នកប្រហែលជាបារម្ភថា មនុស្សស្រីនឹងលែងចាប់អារម្មណ៍មកលើអ្នកទៀតហើយ មែនទេ? ចូរយល់ថាគ្មានអ្វីអាចលាក់បាំងពីការពិតបាននោះទេ ហើយក៏គ្មានមនុស្សស្រីណាឈប់គិតពីអ្នក ហើយលែងរួមភេទជាមួយរហូតនោះទេ។ ស្ត្រីក៏អាចមានជំងឺមហារីកសុដន់ ហើយជ្រើសរើសវិធីកាត់សុដន់ចោលដែលមានស្ថានភាពដូចនឹងអ្នកដែរ។ ប៉ុន្តែអ្វីដែលនាងអាចធ្វើបានគឺទទួលបានអារម្មណ៍ដូចគ្នានឹងមនុស្ស មានបញ្ហាដូចគ្នាដែលកំពុងតែព្រួយបារម្ភពីរូបសម្បតិ្តសិច។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើក្រោយពេលវះកាត់រួច រូបរាងពងស្វាសដែលចេញមកធ្វើអោយអ្នកមិនពេញចិត្ត អ្នកក៏អាចមានជម្រើសដាក់ពងស្វាសសប្បនិម្មិត្ត ព្រោះការធ្វើបែបនេះគឺជារបៀបនៃការកែសម្ផស្ស ហើយវាក៏នឹងមិនប៉ះពាលដល់របៀបនៃការរួមភេទ ក៏ដូចជាផ្លូវចិត្តមនុស្សដែរ៕
អត្ថបទ៖https://health.com.kh
មតិយោបល់