ព័ត៌មានសិល្បៈ និងកម្សាន្ត

វិធី​ក្នុងការ​ធ្វើ​អោយ​រោមចិញ្ចើម​របស់​អ្នក ដុះ​ក្រាស់​ជាង​មុន​

ការដក ឬ ជម្រុះរោមចិញ្ចើម គឺជាវិធីដ៏សាមញ្ញពីរយ៉ាង ដែលស្ត្រីភាគច្រើន តែប្រើក្នុងសំអិតសំអាង រោមចិញ្ចើមរបស់ពួកគេ ដើម្បីរក្សាអោយពួកវា មានរាងមើលទៅស្រស់ស្អាតទាក់ទាញ តាមបែបធម្មជាតិ ។ មានស្ត្រីជាច្រើន បានមានទុក្ខព្រួយទៅវិញ នៅពេលដែលពួកគេបានធ្វើអោយរោមចិញ្ចើមរបស់ ពួកគេ ស្តើងជាង តាមដែលអ្វីដែលពួកគេចង់បាន។

ប្រសិនបើអ្នកបានដក ឬ ជម្រុះវាច្រើនជ្រុលដោយ អចេតនានោះ ឬ ក៏អ្នកមានរោមចិញ្ចើមស្តើងតាំងពីធម្មជាតិ នោះវាអាចទៅរួចសម្រាប់អ្នក ក្នុងការធ្វើអោយពួកវា ដុះបានក្រាស់មកវិញបាន ។ ការធ្វើអោយរោមចិញ្ចើមដុះក្រាស់ជាងមុន គឺមិនមាន ភាព ពិបាកអ្វីនោះទេ ប៉ុន្តែវាអាចនឹងត្រូវចំណាយការយកចិត្តទុកដាក់បន្ថែម និង ការជ្រើសរើស ប្រើ ប្រាស់ នូវផលិតផលល្អៗ មួយចំនួន។

· ជៀសវាងនូវការប្រើវិធីផ្សេងៗ ក្នុងការជម្រុះរោមចិញ្ចើមរបស់អ្នក នៅពេលដែលពួកវា កំពុងចាប់ ផ្តើមដុះក្រាស់មកវិញ។ បើទោះបីជាអ្នក បានឃើញរោមចិញ្ចើមពីរបីសសៃដុះមក ហើយអ្នកចង់ តម្រឹមវាអោយមានរាងល្អ នោះអ្នកត្រូវតែជៀសវាង នូវចំណង់នៃការចង់ដកយករោមចិញ្ចើម ទាំងនោះចេញ។ ការធ្វើដូចនេះ គឺរឹតតែបង្កើននូវ ការប្រឈមនឹងការដកវាចេញច្រើនជ្រុល និង អាចធ្វើអោយពួកវាស្តើងជាងមុនបាន។ អ្នកត្រូវរង់ចាំយ៉ាងហោចណាស់អោយបាន ១ខែ មុនពេល អ្នកចាប់ផ្តើមដកយកវាចេញ។ វិធីនេះ នឹងអាចជួយផ្តល់ពេលជាច្រើនទុកអោយ រោមចិញ្ចើម របស់អ្នក ដុះបានមកវិញ។ ប្រើ ខ្មៅដៃគូសចិញ្ចើមដែលមានពណ៌ត្នោតស្រាល មកគូសបំពេញ កន្លែង ដែលមានរោមចិញ្ចើមស្តើង ខណៈពេលដែលពួកវាកំពុងដុះឡើងវិញ ។

លាបផលិតផល ដែលជួយអោយរោមភ្នែកដុះ នៅលើចិញ្ចើមរបស់អ្នក នៅក្នុងពេលព្រឹក និង ពេលល្ងាច។ គ្រូពេទ្យជំនាញសើរស្បែក លោកស្រី Audrey Kunin បានធ្វើការពន្យល់នៅលើ វេបសាយរបស់លោកស្រីថា មានផលិតផលដែលជួយអោយរោមភ្នែកឆាប់ដុះជាច្រើនប្រភេទ ផ្សេងៗគ្នា ដែលអាចផ្តល់អោយអ្នកនូវប្រសិទ្ធភាពជាវិជ្ជមាន និង មានលក្ខណៈបែបធម្មជាតិ ។ ពពួកផលិតផលទាំងនេះ បានផ្សំឡើងពីរូបមន្តជាច្រើន មានដូចជា៖វីតាមីន ,ប្រេងសំខាន់ៗ និង អាមីណូអាស៊ីត ដែលជួយជម្រុញអោយវាឆាប់ដុះលូតលាស់មកវិញបាន។ ដោយសារតែវា មានភាព ជាចំបងត្រូវបានគេប្រើនៅលើរោមភ្នែក នោះពួកវាក៏អាចមានកម្រិតស្រាល ក្នុងការប្រើនៅលើ រោមចិញ្ចើមបានផងដែរ។ អ្នកអាចស្វែងរក ទិញពពួកសេរ៉ូម ដែលជួយអោយរោមភ្នែករបស់ អ្នក ឆាប់ដុះ ដែលមានដាក់លក់នៅក្នុងឱសថស្ថាន ឬ នៅក្នុងហាងលក់ផលិតផលសំអាង នៅក្នុងតំបន់របស់អ្នក ៕

អត្ថបទ៖https://health.com.kh

មតិយោបល់