ភ្នំពេញៈ ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ បានបង្ហាញអារម្មណ៍អាណិតអាសូរដល់ ភិន សុដាលីស ដែលត្រូវបាន ប៉ែន ចំរ៉ុង ទាត់ចោលស្នេហារបស់នាងទាំងកណ្តាលទី ធ្វើឲ្យនាងទទួលបន្ទុកមើលថែទាំងកូនក្នុងផ្ទៃ ដោយត្រូវដើរតួជាម្តាយផង និងឪពុកផង។
ស្នេហាដែលធ្លាប់តែផ្អែមល្អែម ប្រែក្លាយហៅលែងឭរហូតដល់តួឯកប្រុសក្នុងចិត្តដាច់ចិត្តលែងលះ ដាក់មេប្រូច ព្រោះតែស៊ីឆ្អែតឆ្អន់នឹងសម្រស់ ភិន សុដាលីស ត្រឹមតែធ្វើឲ្យទស្សនិកជនបង់ចិត្តអាណិតដល់នាងតែប៉ុណ្ណោះ។
ជាថ្មីម្តងទៀត នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ភិន សុដាលីស បានបង្ហោះរូបពោះធំប៉ុនចង្អេរ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង ដោយអ្នកលេងហ្វេសចុច Like និង Share ខ្ទង់រាប់ពាន់នាក់។
ក្រៅពីទស្សនិកអាណិតអាសូរ ធ្វើឲ្យនាងមេម៉ាយទាំងវ័យក្មេង តែសម្រាប់លោក អ៉ិន ត្រូវជាឪពុករបស់នាងតែងតែអះអាងថា គាត់នៅតែស្រឡាញ់កូនស្រីដូចដើម និងចាំរូបនាងវិលចូលផ្ទះវិញផងដែរ។
ក្នុងជំនួបជាមួយនឹងអ្នកសារព័ត៌មានយើងកន្លងមក លោក អ៉ិន បានឲ្យដឹងថា «ខ្ញុំនឹងឲ្យកូនស្រីរបស់ខ្ញុំ មកគ្រប់គ្រងជំនួញមួយនៅមហាហង្ស ប៉ុន្តែនាងសូមធ្វើចិត្តសិន»។
សូមបញ្ជាក់សារជាថ្មីម្តងទៀតថា លិខិតលែងលះរបស់ ប៉ែន ចំរ៉ុង ប្តឹងផ្តាច់សម្ព័ន្ធភាពនឹងភិន សុដាលីស បានធ្លាក់ដល់ដៃតុលាការ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦៕
មតិយោបល់