ពេលខ្លះទំនាក់ទំនងរបស់មនុស្សម្នាក់អាចប្រសើរទៅមុខបានគឺទាល់តែ បានរួមភេទជាមួយគ្នា ប៉ុន្តែ អ្នកខ្លះគេមិនគិតបែបនេះទេ។ នេះគឺជារឿងគួរអោយឈឺក្បាលមួយព្រោះអ្នកមិនចង់សម្របសម្រួល នូវអ្វីដែលអ្នកមិនបានត្រៀមខ្លួនរួច ឬអ្វីដែលអ្នកមិនយល់ថាត្រឹមត្រូវនោះទេ។
អ្នកត្រូវតែធ្វើ អ្វីដែលអ្នកយល់ថាវាត្រឹមត្រូវចំពោះអ្នក។ មនុស្សគ្រប់គ្នាដែលព្យាយាមដាក់សម្ពាធមក លើអ្នកដើម្បីចង់បានរួមភេទនោះគឺគេមិនបានខ្វល់ថាអ្នកមាន អារម្មណ៍យ៉ាងណានោះទេ។ មនុស្ស ដែលដាក់សម្ពាធទៅមនុស្សម្នាក់ទៀតដើម្បីរួមភេទគឺគ្រាន់តែចង់ ស្វែងរកនូវការសប្បាយ និងចំណង់ ផ្លូវភេទផ្ទាល់ខ្លួនប៉ុណ្ណោះ។
ប្រសិនបើអ្នកមានអារម្មណ៍ថាមានគេដាក់សម្ពាធអោយអ្នករួមភេទជាមួយ គេដោយសារខ្លាចមិនមានមនុស្សប្រុសស្រលាញ់ វាប្រហែលជាសញ្ញាមួយបញ្ជាក់ថាគេមិនបានស្រលាញ់អ្នកស្មោះនោះទេ។
ការរួមភេទមិនមែនជាអ្វីដែលអ្នកយល់ថាត្រូវតែធ្វើនោះទេ។ ទំនាក់ទំនងរបស់មនុស្សពីរនាក់មានន័យ ថាពួកគេទាំងពីរត្រូវសប្បាយចិត្តទាំអស់គ្នា។ ពួកគេគួរតែធ្វើអោយម្នាក់មានអារម្មណ៍ថាមានមោទនភាព គោរព និងគាំទ្រគ្នាទៅវិញទៅមក មិនមែនដាក់សម្ពាធ ឬបង្ខំគ្នាអោយធ្វើអ្វីមួយដែលគេមិនចង់ធ្វើនោះទេ។ ប្រសិនបើមិត្តប្រុសអ្នកពិតជាយកចិត្តទុកដាក់ចំពោះអ្នកមែន គាត់នឹងមិនបង្ខំអោយអ្នកធ្វើអ្វីមួយដែលអ្នកមិនទាន់ត្រៀមខ្លួន រួច ឬយល់ថាមិនត្រឹមត្រូវនោះទេ។ ដូច្នេះចូរនិយាយជាមួយគ្នាអំពីអារម្មណ៍របស់អ្នកទៅ។ ប្រសិនបើគាត់គឺជាមនុស្សត្រឹមត្រូវចំពោះអ្នកមែន គាត់នឹងយល់អំពីបញ្ហានេះហើយ៕
អត្ថបទ៖https://health.com.kh
មតិយោបល់