កីឡាការនីវយតិន្នីសលំដាប់ទី ៤ Aleksandra Wozniak បានមានសង្ឈឹមចូលជុំទី ២ នៅក្នុងកម្មវិធី Bell Challenge របស់ Quebec City ជាមួយនឹងជ័យជម្នះលើកីឡាការិនី Elena Vesnina។
Aleksandra Wozniak គឺជាកីឡាការិនីតែមួយគត់របស់កាណាដា ដែលមានចំណាត់ថ្នាក់ ទី ៤២ នៃពិភពលោក ដោយបានបំបាក់កីឡាការិនី រុស្ស៊ី Elena Vesnina ដោយពិន្ទុ 2-1 ពោលគ្រាប់បាល់ 6-2 4-6 និង 6-3 ដោយប្រើពេលវេលា ១ ម៉ោង និង ៥០ នាទី នៅលើទីលាន WTA International។
សម្រាប់វគ្គក្រោយ Aleksandra Wozniak នឹងត្រូវជួបមុខកីឡាការិនីអាមេរិក Melanie Oudin បន្ទាប់ពីកីឡាការិនីរូបនេះ បានបំបាក់មិត្តរួមជាតិ Irina Falconi ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 7-6 និង7-6 (8-6)។
ចំណែកលទ្ធផលកាលពីថ្ងៃអង្គារម្សិលមិញ នៅក្នុងកម្មវិធី មួយនេះ កីឡាការិនី Barbora Zahlavova Strycova , Petra Martic និង Lucie Hradecka ក៏ឡើងទៅជុំទី ២ ដែរ៕
មតិយោបល់