កូរ៉េ៖ រំលឹកដល់ ការសម្រេចលទ្ធផលរបស់មហាព្រិត្តិការណ៍ ប្រគល់រង្វាន់សិល្បៈប្រចាំឆ្នាំ ក្នុងប្រទេសកូរ៉េ Baeksang Arts Awards 2016 នឹងត្រៀមប្រកាស់ពានរង្វាន់ទាំងភាពយន្តខ្នាតធំនិងទូរទស្សន៍ ឆ្នាំនេះជាសឹកសង្រ្គាមដ៏ធំសម្បើមក្នុងការទាមទារការគ្រងតំណែងជាម្ចាស់ពានរង្វាន់។
បើយោងតាមគេហទំព័រ tvpoolonline ចុះផ្សាយនាពេលកន្លងទៅនេះ បានឲ្យដឹងថា តារាដែលអាចគ្រងតំណែងនេះបាន លុះត្រាតែជា តារាកំពូល Superstar លំដាប់ Top បំផុត ដែលសម្មិតផលការងារប្រចាំឆ្នាំ
មានការគាំទ្រពីប្រិយមិត្តពេញមួយឆ្នាំតែម្តង។ គូស្នេហ៍មួយគូដែលគេបានប្រកាសដំបូងថា ជាគូស្នេហ៍ប្រចាំឆ្នាំ Hot Drama ត្រូវបានទស្សនិកជនចាប់ក្រសែភ្នែករាប់រយលាននាក់នោះ នៅក្នុង រឿង ” Descendants of the sun ” ឡើងទទួលរង្វាន់ “Most Popular”ទាំងស្រីទាំងប្រុសតែម្តង។
ក្នុងនោះក៏មានរឿងភាគធំៗ មួយចំនួនទៀតដែលទទួលប្រជាប្រិយភាពប្រចាំឆ្នាំ ដូចជារឿង “Daesang” ទទួលបានរង្វាន់ Top សម្រាប់ភាពយន្តភាគទូរទស្សន៍ ។ ចំនែកឯតារាសម្ដែង ទទូលការគាំទ្រកំពូល បានទៅលើតារាឯកប្រុស Yoo Ah In សម្ដែងក្នុងរឿង “Six Flying Dragons” តារាឯកស្រីផងនោះ Kim Hye Soo សម្ដែងក្នុងរឿង ‘Signal’។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺ តារាសម្ដែងកូរ៉េលំដាប់តារា ហូលីវូត លោក Lee Byung Hun សម្ដែងឈុតឆាកក្ដៅសាច់ជាមួយតារាឯកស្រី ‘Jeon Do Yeon’ ក្នុងខ្សែភាពយន្ដខ្នាតធំរឿង “The Shameless”។ លើសពីនោះទៅទៀត កម្មវីធីទាំងមូលមានការភ្ញាក់ផ្អើល ស្រែកហ៊ូរកញ្ច្រៀវពីសំណាក់ប្រិយមិត្ត នោះគឺការបង្ហាញ
ខ្លួនរបស់ ‘D.o’សមាជិក ‘Exo’ អមដោយបទ “Pure Love” ជាមួយនារីស៊ីចស៊ី ស្ទាយរាំញាក់សាច់ ‘Suzy’ សមាជិក ‘Miss A’ច្រៀងបទ “The sound of a flower”។
គួរបញ្ជាក់ផងដែរថា មហាព្រិត្តិការណ៍ទាំងមូល ត្រូវបានរៀបចំផលិតដោយក្រុមហ៊ុន “SPICY” ស្ថិតក្នុងទីតាំងសាកលវិទ្យាល័យ “Kyung Hee” ៕
មតិយោបល់