តារាចម្រៀង និងអ្នករាំតៃវ៉ាន់ លោក Show Luo គឺបានបញ្ឈប់នូវការផ្សព្វផ្សាយរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ខណៈដែលប្រទេសទាំងពីរកំពុងតឹងសរសៃកដាក់គ្នាចំពោះជម្លោះដៃនដីកោះ Diaoyu/Senkaku នោះ។
ប្រភពព័ត៌មានរបស់តៃវ៉ាន់បានឲ្យដឹងថា តារាចម្រៀង Show Luo បានកំណត់ពេលវេលា នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនក្រោយខែ កញ្ញានេះ ដោយក្តោបជាមួយនឹងតន្ត្រីរហូតដល់ទៅ ២ សម្រាប់ការបង្ហាញលើទឹកដីជប៉ុន ដែលពេលវេលាកំណត់នោះមានចេញផ្សាយនៅថ្ងៃ ពុធ នេះ ជាមួយនឹងការផ្សព្វផ្សាយអាលប៊ុមរបស់ខ្លួនក្រោមចំណងជើងថា Dante។
ដោយយោងលើហេតុផលខាងលើ តារាចម្រៀង រូបនេះ និងក្រុមហ៊ុនបានសម្រេចចិត្តភ្លាម នឹងមិនទៅធ្វើការសម្តែង ក៏ដូចជាផ្សព្វផ្សាយនូវអាលប៊ុមរបស់ខ្លួនឡើយ ខណៈដែលរឿងជម្លោះមួយនេះមិនចប់សព្វគ្រប់ដោយស្រួលមួលនោះ។ការបញ្ឈប់មិនសម្តែងនេះ ប្រភពព័ត៌មានដដែលបានបង្ហាញឲ្យដឹងថាការ អាកខានផ្សាយនេះដែរ ខាតរហូតដល់ទៅ 10 million តៃវ៉ាន់៕
មតិយោបល់