ពន្លកគ្រាប់ពូជថ្មី របស់ហង្សមាស តែមួយប្រាវសោះ អាចឈោងចាប់នូវភាពល្បីល្បាញបាន ដោយមានការគំាទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រគ្រប់តំបន់ រួមនឹងការដង្ហែរហែរហម តាមរយៈបទថ្មីរបស់លោកនោះគឺបទ “បងល្អ គ្រប់យ៉ាងតែអូនស្រលាញ់គេ” និងបទ “Over” ។
តាមរយៈពីបទខាងលើ ធ្វើឲ្យ Zono មានវត្តមានជាញឹកញាប់ក្នុងការឡើងប៉ុស្តិ៍នានា ជារៀងរាល់សប្តាហ៍ ជាពិសេសនោះគឺប៉ុស្តិ៍ ទូរទស្សន៍ HDTV ហង្សមាសតែម្តង ។ វាជារឿងធម្មតាទេសម្រាប់តារាដែលមានឈ្មោះបោះសម្លេងតាំងពីដើមនោះ ដោយមានបទថ្មីៗ ពិរោះៗ នោះគេនឹងទទួលបានការគាំទ្រសារជាថ្មី នេះបើតាមការវិភាគរបស់មហាជន ។ប្រភពដដែលបានបន្តទៀតថា Zono អាចនឹងស្ថិតនៅលើលំដាប់កំពូលតារាងក្នុងចំណោមតារាចម្រៀងប្រុសរបស់ហង្សមាសទៀតផង ។ទឹកដមសម្លេងបង្ហើរពីរបទ តាមរយៈផលិតកម្មហង្សមាស កៀកនឹងចុងឆ្នាំនេះ គេឃើញថា បទ “បងល្អគ្រប់យ៉ាងតែអូនស្រលាញ់គេ ” កំពុងស្ថិតនៅលើកំពូលតារាងនៃការគាំទ្រ ផងដែរ ។
តើវាអាចនឹងតាមមាត់ដូចដែលការសន្និដ្ឋានរបស់ ប្រិយមិត្ត មហាជនដែរទេ? ដែលថាតារាចម្រៀងរូបនេះអាចនឹងស្ថិតនៅលើកំពូលតារាងតារាចម្រៀង ប្រុសរបស់ហង្សមាសបន្ទាប់ពី លោក ព្រាប សុវត្តិ ឆន សុវណ្ណរាជ និងមានតារាចម្រៀងប្រុសជាច្រើនទៀត នោះ ។ចឹងមានតែសូមរងចាំតាមដានភាពល្បីរបស់តារាចម្រៀងរូបនេះ ជាមួយនឹង គេហទំព័រ ដំណឹងទាំងអស់គ្នា ! ៕

មតិយោបល់