ប្រភេទនំបុ័ង និង ស្រូវសាឡី គឺជាប្រភពដ៏ល្អ នៃសារជាតិកាបូអ៊ីដ្រាតដ៏សាំញុំា ដែលរាងកាយរបស់ អ្នកត្រូវការ ដើម្បីបង្កើតថាមពល។ ខណៈពេលដែលនំបុ័ង មួយជំនិត មានផ្ទុកកាឡួរីប្រហែល ៧០ នោះ តែនំដូណាត់ ចំនិតតូចមួយ មានផ្ទុកដល់ទៅ ១៥០កាឡូរី។ ធ្វើការបន្ថែម នូវ ក្រែម ហ្វ្រូម៉ាស់ និង ដំណាប់ជាតិផ្លែ ឈើសុទ្ធ១០០ភាគរយ ទៅលើ bagels របស់អ្នក ដើម្បីទទួលបាននូវ អាហារដែលមានជាតិកាឡូរីខ្ពសើ។
មីអ៊ីតាលី ( pasta)
មីអ៊ីតាលី ( pasta) គឺជាប្រភពអាហារផ្សេងទៀត ដែលមានផ្ទុកកាឡូរី និង ជាប្រភពនូវ សារជាតិកាបូ អ៊ីដ្រាតផងដែរ ដូច្នេះវាអាចប្រើបានជា មូលដ្ឋានគ្រឹះនៃអាហារដែលផ្តល់ផលល្អចំពោះសុខភាព និង ជាអាហារដែលមានជាតិកាឡូរីខ្ពស់ ( ដែលមីអ៊ីតាលី១ចាន មានផ្ទុកកាឡូរីដល់ទៅ ២២០) ។ អ្នកអាចធ្វើ ការបន្ថែមទឹកជ្រលក់ marinara ដែលសំបូរដោយសារជាតិ lycopene និង បន្ថែមនូវ ហ្វ្រូម៉ាស់ ១ភាគបួន នៃកូនចាន ដើម្បីទទួលបាននូវ សារជាតិកាល់ឡូរី និង កាល់ស្យូមបន្ថែម។
អាហារក្រៀម
ទំពាំងបាយជូក្រៀម ប្រហែលជាប្រភេទអាហារក្រៀម ដែលត្រូវបានគេពេញនិយមបំផុត នៅក្នុង ហាងលក់ទំនិញ ប្រចាំតំបន់របស់អ្នក ប៉ុន្តែអ្នកក៏អាចស្វែងរកផងដែរនូវ ពពួក berries, apricots, cranberries ក្រៀម និង ប្រភេទផ្លែឈើផ្សេងៗទៀត ដែលមាននៅក្នុងតំបន់របស់អ្នក។ អ្នកអាចផ្តល់ អោយខ្លួនអ្នកនូវ ការកើនឡើងជាតិកាឡូរីយ៉ាងលឿន ដោយគ្រាន់តែការទទួលទាននូវ ផ្លែឈើក្រៀម ទាំងនេះ ជំនួសអោយការទទួលទាន ផ្លែឈើស្រស់ៗ ។ ទំពាំងបាយជូរក្រៀមកន្លះពែង គឺមានផ្ទុកកាឡូរី លើសពី២០០ ច្រើនជាងផ្លែទំពាំងបាយជូរស្រស់មួយពែងពេញ ដែលមានកាឡូរីត្រឹម ប្រហែលជា ៦០ ប៉ុណ្ណោះ ហើយគឺថាវានៅតែអាចផ្តល់ សារជាតិបំប៉នបានយ៉ាងល្អដដែល ។
ខ្លាញ់ និង ប្រេងដែលផ្តល់ផលល្អចំពោះសុខភាព
ការបន្ថែមសារជាតិខ្លាញ់បន្ថែមទៅក្នុងអាហារ គឺជាវិធីដ៏ងាយស្រួលមួយ ក្នុងការបង្កើននូវ កាឡូរី ប៉ុន្តែអ្នកត្រូវប្រាកដថា អ្នកបានជ្រើសរើសនូវប្រភេទខ្លាញ់និង ប្រេង ដែលផ្តល់ផលល្អសម្រាប់អ្នក។ ប្រេង អូលីវ គឺសំបូរដោយ monounsaturated fatty acids ខណៈពេលដែល ប្រេង canola មានផ្ទុក ទាំង monounsaturated fatty និង acids polyunsaturated fats ហើយរួមមានផងដែរនូវ omega-3 fatty acids ។ ប្រេងអូលីវ ដែលបរិសុទ្ធ គឺអាចបន្ថែមនូវ កាឡូរី និង រសជាតិទៅកាន់ មីអ៊ីតាលី, នំបុ័ង ឬ បន្លែ និង ប្រេង canola និង ប្រើក្នុងការចំអិនអាហារបានផងដែរ។
ផ្លែបឺរ
ផ្លែបឺរ គឺសំបូរដោយ monounsaturated fatty acids រួមផងដែរនូវ វីតាមីន K ,ប៉ូតាស្យូម និង ជាតិសសៃ។ ផ្លែបឺរមួយផ្លែ គឺមានផ្ទុកកាឡូរីលើសពី ២០០។
គ្រាប់សណ្តែកដី និង គ្រាប់ធញ្ញជាតិ
សត្វកំប្រុកធ្វើការប្រមូលទុកគ្រាប់សណ្តែកដី ដោយសារហេតុផលសមស្របមួយ ដែលវាសំបូរដោយ សារជាតិកាឡូរី ដែលអាចជួយអោយពួកគេធាត់បាន ក្នុងអំឡុងពេលនៃរដូវ រងារក្នុងរយៈពេលដ៏យូរ ។ សណ្តែកដី និង គ្រាប់ធញ្ញជាតិ មានផ្ទុក polyunsaturated fats ដែលវាអាចបន្ថែមនូវ កាឡូរីដែលមានផ្តល់ផលល្អ ចំពោះសុខភាព ទៅក្នុងរបបអាហាររបស់អ្នកបានផងដែរ។
Granola
អ្នកអាចធ្វើ Granola បានដោយខ្លួនឯង ដោយការផ្សំបញ្ចូលគ្នារវាង ស្រូវសាឡីស្ងួត, សណ្តែកដី, គ្រាប់ធញ្ញជាតិ និង ផ្លែឈើក្រៀម។ ដើម្បីបង្កើនរសជាតិ អ្នកអាចបន្ថែមនូវ ស៊ុកកូឡា ឬ បឺរ ទៅក្នុង អាហារប្រភេទនេះ ។
ទឹកផ្លែឈើ
ធ្វើការជ្រើសរើស ទឹកផ្លែឈើសុទ្ធ ១០០ភាគរយ ជំនួសអោយការទទួលទាននូវភេសជ្ជះ ពពួកសូដា ដែលមានជាតិស្ករ និង ភេសជ្ជះផ្តល់ថាមពលផ្សេងៗទៀត ដើម្បីទទួលបានូវ ទាំងកាឡូរី និង សារជាតិ បំប៉ន ក្នុងពេលតែមួយ។ ទឹកបន្លែ (ដែលមានសូដ្យូមតិច គឺល្អបំផុត) គឺហាក់នឹង បន្ថយនូវជាតិកាឡូរី ប៉ុន្តែវានៅតែមានផ្ទុកនូវ សារជាតិវីតាមីន និង រ៉ែក្នុងកម្រិតមួយដ៏ល្អសម្រាប់អ្នកបានផងដែរ ៕
អត្ថបទ៖https://health.com.kh
មតិយោបល់