ទឹកតែ និង កាហ្វេ
ការលេបថ្នាំគ្រាប់ជាតិដែក ជាមួយនឹងទឹកតែ ឬ កាហ្វេ គឺអាចកាត់បន្ថយនូវបរិមាណនៃការបឺតស្រូប ជាតិដែករបស់រាងកាយ។ ភេសជ្ជះទាំងនេះ ថែមទាំងអាចកាត់បន្ថយនូវ ការបឺតស្រូបរបស់ជាតិដែក ពី ក្នុងអាហារផងដែរ។ ឥទ្ធិពលទាំងនេះ ប្រហែលជាអាចរួមចំណែក ដល់ជំងឺស្លេកស្លាំង ដោយសារ កង្វះសារជាតិ ដែក ជាពិសេសចំពោះក្រុមមនុស្ស ដែលមានការប្រឈមនឹង កត្តាគ្រោះថ្នាក់ ផ្នែកសុខភាព ដទៃទៀត ។
ផលិតផលដែលធ្វើពីជាតិទឹកដោះគោ
សារជាតិកាល់ស្យូម ដែលមាននៅក្នុងផលិតផលដែលធ្វើពីជាតិ ទឹកដោះគោ មានដូចជាទឹកដោះគោ និង ហ្វ្រូម៉ាស គឺអាចកាត់បន្ថយនូវការបឺតស្រូបនៃជាតិដែក ពីក្នុងអាហារ និង ពីថ្នាំគ្រាប់។ ស្ថានភាពនេះ ប្រហែលជាមិនមានបញ្ហាអ្វីនោះទេ ចំពោះអ្នកដែលមានផ្ទុកសារជាតិដែក គ្រប់គ្រាន់នៅក្នុងខ្លួន របស់ពួកគេ។ ប៉ុន្តែប្រសិនបើអ្នកត្រូវការជាតិដែកបន្ថែម នោះអ្នកត្រូវលេបថ្នាំគ្រាប់ជាតិដែក ជាមួយនឹង អាហារ ដែលមានជាតិទឹកដោះគោតិចបំផុត តាមដែលអាចធ្វើបាន។ មានមនុស្សខ្លះបាននិយាយថា អ្នកនឹង អាចទទួលបាននូវការបឺតស្រូបរបស់ជាតិដែក បានល្អបំផុត ប្រសិនបើអ្នកបានលេបវាដោយពោះ ទទេរ ប៉ុន្តែវាអាចនឹងបង្កើននូវគ្រោះថ្នាក់ប្រឈមនឹង ការរលាកក្រពះ។ កុំប្រថុយជាមួយនឹងស្ថានភាព នេះ។ អ្នកគួរតែលេបវា ជាមួយនឹងអាហារដែលមានជាតិកាល់ស្យូមទាប ។
អាហារ
ការលេបថ្នាំគ្រាប់ជាមួយនឹងអាហារ គឺអាចកាត់បន្ថយនូវកម្រិតនៃការបឺតស្រូបរបស់ជាតិដែក របស់ រាងកាយបានពី ៤០ ទៅ ៥០ភាគរយ។ ដើម្បីទទួលបាននូវការបឺតស្រូបក្នុងកម្រិតដ៏ប្រសើរ ជាតិដែកគួរ ត្រូវបានលេបជាមួយនឹងពោះទទេ។ ប៉ុន្តែមានមនុស្សមួយចំនួន មិនអាចទ្រាំទ្រនឹងវាបានទេដោយសារ តែ ផលរំខានរបស់វា គឺអាចធ្វើអោយអ្នកឈឺក្រពះ និង ក្អួតចង្អោរ។ ប្រសិនបើអ្នកចាំបាច់ត្រូវតែលេបថ្នាំ គ្រាប់ជាតិដែកជាមួយនឹង អាហារដើម្បីកាត់បន្ថយនូវ ផលរំខាននេះ នោះអ្នកត្រូវជៀសវាងនូវ ប្រភេទ អាហារដែលធ្វើពីជាតិទឹកដោះគោ, ទឹកតែ,កាហ្វេ ឬ ស្រូវសាឡី ៕
អត្ថបទ៖Health .com.kh
មតិយោបល់