បទចម្រៀង Gangnam Style របស់ PSY ដែលជាបទចម្រៀងរបស់កូរ៉េ ហើយក៏ជាបទមួយដែលកំពុងពេញនិយមពីសំណាក់មហាជនទូទាំងពិភពលោក ។ Gangnam Style នៅសប្តាហ៍ត្រូវបានឡើងរហូតដល់ទៅ ៥៣ ស្លុត នៃការដាក់ពិន្ទុ របស់ Billboard Hot 100 Singles Chart បានន័យថា បទចម្រៀងមួយនេះ ដើមឡើយនៅចំណាត់ថ្នាក់ទី៦៤ តែសប្តាហ៍នេះវិញទទួលបានការគាំទ្រច្រើនរហូតដល់ឡើងទៅចំណាត់ថ្នាក់ទី ១១ ដែលជួយសាងកេរ្តិ៍ឈ្មោះឲ្យសិល្បៈកូរ៉េ ទទួលបាននូវភាពល្បីល្បាញ ។
បទ ចម្រៀង Gangnam Style ដែលយើងទទួលស្គាល់ថា ជាបទមួយដែលពេញនិយម ពិរោះ កន្ទ្រាក់អារម្មណ៍ និងស្តាយ៍រាំថ្មី នោះ ត្រូវបានមហាជននៅក្នុងព្រះរាជាណាចក្រកម្ពុជាគិតថា បទចម្រៀងមួយនេះ លួចចម្លង ក្បាច់របាំត្រុដិរបស់ខ្មែរ ហើយច្នៃជា ស្តាយ៍រាំថ្មីតែប៉ុណ្ណោះ ។ ជាក់ស្តែង ដូចជាយកដៃខ្វែងគ្នា រួមទាំងជំហានជើងប្រើសដាក់យោលទៅមុខ និង ងាកឆ្វេង ងាកស្តាំ ដូចគ្នាប៉ះបិទ តែម្តង ដែលយើងអាចវិភាគ និងពិនិត្យឲ្យជាក់លាក់ដូចរូបខាងក្រោមនេះ៕

មតិយោបល់