ភ្នំពេញៈ ក្រុមហ៊ុន Beeline នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ បានរកឃើញ អ្នកមានសំណាងថ្មីទៀត ជាលើកទីបី នៅក្នុងការចាប់ឆ្នោត សម្រាប់កម្មវិធី អេមហ្មង របស់ខ្លួន នៅក្នុងកម្មវិធីតន្ដ្រី A1 ដែល របស់ទូរទស្សន៍ MyTV ។
កម្មវិធី អេមហ្មង របស់ Beeline ផ្ដល់ជូនទឹកប្រាក់បន្ថែម ១០.០០០% ដែលមានន័យថា បើលោកអ្នកបញ្ចូលទឹកប្រាក់ ២ ដុល្លារ នោះ នឹងអាច ឈ្នះទឹកប្រាក់បន្ថែម ២០០ដុល្លារ សម្រាប់ប្រើក្នុងប្រព័ន្ធ Beeline ។ លើសពីនេះទៀត កម្មវិធី អេមហ្មង ក៏មានការ ចាប់ឆ្នោតផ្សងសំណាង ដែលមាន អ្នកឈ្នះម្នាក់ រៀងរាល់សប្ដាហ៍។ អតិថិជន Beeline គ្រាន់តែប្រើប្រាស់អស់ទឹកប្រាក់ ១ ដុល្លារ នោះអាចមានឱកាសមួយដង ដើម្បីឈ្នះរង្វាន់ទឹកប្រាក់ ពីការចាប់ឆ្នោត ប្រចាំសប្ដាហ៍ ដែលមានចំនួន រហូតដល់ ១៧ លានរៀល និងរង្វាន់ធំ ៣០ លានរៀល សម្រាប់អតិថិជន ដែលប្រើប្រាស់ ទឹកប្រាក់ អស់ច្រើនជាងគេ នៅក្នុងកម្មវិធី នេះ។
នៅចំពោះមុខទស្សនិក ជនរាប់លាន របស់កម្មវិធីផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ MyTVការចាប់ឆ្នោត ផ្សងសំណាង អេមហ្មង បានរកឃើញអតិថិជន មានសំណាងឈ្នះរង្វាន់ ដូចខាងក្រោម ៖
រង្វាន់ទី ១ ៖ ០៦៨ ៦៤៤ ១៥២ ឈ្នះទឹកប្រាក់ ១០.០០០.០០០ រៀល, រង្វាន់ទី ២ ៖ ០៩០ ៨៥៧ ៥៤៥ ឈ្នះទឹកប្រាក់ ៥.០០០.០០០ រៀល , រង្វាន់ទី ៣ ៖ ០៩០ ៥៧២ ១៨០ ឈ្នះទឹកប្រាក់ ២.០០០.០០០ រៀល ។ នៅក្នុងការចាប់ ឆ្នោតនេះ Beeline ក៏បានប្រគល់រង្វាន់ សាច់ប្រាក់ ដល់អ្នកឈ្នះ ក្នុងសប្ដាហ៍ទី២ របស់ កម្មវិធី អេមហ្មង ផងដែរ ដែលមានសំណាង កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១២ កន្លងទៅនេះ រួមមាន អ្នកឈ្នះទី ១ ៖ លោក ស្រង ឡី មកពីខេត្ដកំពង់ឆ្នាំង, អ្នកឈ្នះទី ២ ៖ អ្នកស្រី ប៊ុនធឿន ចាន់ថន មកពីខេត្ដព្រៃវែង, អ្នកឈ្នះទី ៣ ៖ កញ្ញា ពៅ ផាន្នី មកពីខេត្ដស្វាយរៀងលោក Ashraf Sahab នាយកផ្នែកពាណិជ្ជកម្មរបស់ Beeline កម្ពុជាបានមានប្រសាសន៍ថា “Beeline នឹងនៅខិតខំ បន្ដ ដើម្បីនាំមកជូនទីផ្សារកម្ពុជា នូវការផ្ដល់ជូនដ៏អស្ចារ្យ និងអ្វីៗជាច្រើនទៀត សម្រាប់អតិថិជនស្មោះស្ម័គ្រ របស់យើង។ Beeline គឺអ្វីគ្រប់យ៉ាងប្រកប ដោយថាមពល ភាពរស់រវើក និងកម្លាំងចិត្ដ ហើយនេះ គឺជាអ្វីដែលយើង នឹងបន្ដផ្ដល់ជូន ដល់ទីផ្សារកម្ពុជា”។
គួរបញ្ជាក់ថា កម្មវិធី អេមហ្មង របស់ Beeline បានចាប់ផ្ដើមពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១២ រហូតមក ហើយការចាប់រង្វាន់ សប្តាហ៍ក្រោយ នឹងធ្វើនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១២ខាងមុខនេះ ។
មតិយោបល់