កីឡាការិនី Sorana Cirstea បានឆ្ពោះដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធី Guangzhou International Women’s Open ពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-4 និង 6-3 ដោយបានបំបាក់កីឡាការិនី Alize Cornet ។
កីឡាការិនីរបស់ រ៉ូមេនៀ បានបំបាក់ Alize Cornet កាលពីថ្ងៃ ព្រហស្បតិម្សិលមិញ ដោយនាំខ្លួនគេឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយប្រើពេលវេលា ២ ម៉ោង និង ២៩ នាទី ។
Sorana Cirstea សម្រាប់វគ្គ ៤ នាក់ចុងក្រោយនឹងត្រូវជួបមុខកីឡាការិនី វ័យក្មេង Laura Robson បន្ទាប់ពីកីឡាការិនីរូបនេះ បានបង្ហាក់ដំណើរកីឡាករចិន Shuai Peng ដោយពិន្ទុ 2-1 ពោលគ្រាប់បាល់ 7-5 5-7 និង 6-2 ដោយប្រើពេលវេលា យកឈ្នះ ៣ ម៉ោង ។
ចំណែកកីឡាការិនីរបស់ប៉ូឡូញវិញ នាង Urszula Radwanska ក៏ត្រូវឡើងទៅចូលរួមលេងក្នុងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ របស់ កម្មវីធី WTA International បន្ទាប់ពីកីឡាការិនីលំដាប់ទី ៤ រូបនេះបានជម្រុះកីឡាការិនី Chanelle Scheepers របស់អាហ្វ្រិកខាងត្បូង ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-1 និង 7-5៕
មតិយោបល់