ការចាប់ផ្តើមគិតច្បាស់លាស់នូវការប្រែប្រួលរាងកាយទៅតាមអាយុរបស់អ្នក អាចជាជំហានដំបូងដ៏ល្អមួយដើម្បីអាចដឹងថាតើការរួមភេទរបស់អ្នក មានលក្ខណៈខុសគ្នាប៉ុណ្ណា។
តាមពិតគឺថា ការប្រែប្រួលរាងកាយរបស់យើងគឺសុទ្ធតែធ្វើទៅតាមអាយុដែលអ្នក ស្ថិតនៅ ពេលខ្លះប្រហែលជាប៉ះពាល់ដល់ផ្លូវភេទរបស់យើងផង។ ខាងក្រោមនេះគឺជាការប្រែប្រួលមួយចំនួនដែលអ្នកអាចកើតមានជាញឹកញាប់៖
· ទាំងសម្ពាធ និងកម្លាំងរបស់សាច់ដុំប្រែប្រួល។ នេះប្រហែលជាធ្វើអោយផ្លាស់ប្តូរដូចជាអារម្មណ៍ពេលសូកបញ្ចូលលិង្គ អារម្មណ៍ឈានដល់ចំនុចកំពូលជាដើម ព្រោះមានសាច់ដុំជាច្រើនត្រូវការចូលរួមកន្ត្រាក់ដើម្បីឈានដល់ ចំនុចកំពូលបាន។
· ចំនួនទឹករំអិលក្នុងទ្វារមាសស្ត្រីអាចនឹងប្រែប្រួល (ទ្វារមាសស្ងួត) ហើយដោយសារតែអាយុនេះហើយទើបធ្វើអោយទឹករំអិលមានការថយចុះ។ ទោះបីជាមានមនុស្សមួយចំនួននិយាយថាត្រូវតែមានការភ្ញោចអារម្មណ៍អោយ ទៀងទាត់ក៏ដោយ ក៏ការប្រែប្រួលប្រហែលជាមិនអាចសម្គាល់ដឹងនោះទេ។
· ការឡើងរឹងរបស់លិង្គក៏ប្រែប្រួលទៅតាមអាយុដែរព្រោះបុរសមួយចំនួន ត្រូវចំនាយពេលយូរទើបលិង្គឡើងរឹងរួច ហើយការឡើងរឹងរបស់លិង្គលើបុរសខ្លះទៀតប្រហែលជាមិនមានអារម្មណ៍ដូច កាលពីមុនផង។
· ការប្រែប្រួលលើការឈានដល់ចំនុចកំពូលក៏ជាបញ្ហាតែងតែជួបជាញឹកញាប់ដែរ ដោយអាចក្រនឹងដល់ចំនុចកំពូល។
· បុរសប្រហែលជាសម្គាល់ឃើញមានការប្រែប្រួលលើការចេញទឹកកាម។
ប្រសិនបើអ្នកកំពុងតែមានការប្រែប្រួលអស់ទាំងនេះ ហើយកំពុងតែប៉ះពាល់ដល់ជីវិតផ្លូវភេទទៀត យើងមានមធ្យោបាយជាច្រើនសម្រាប់ដោះស្រាយដូចជា៖
· ចាប់ផ្តើមកត់ត្រានូវកន្លែងដែលអ្នកទាំងពីររួមភេទបានស្រួល។ ព្រោះការបង្កើតផែនការរួមភេទដោយខ្លួនឯងបាន អាចបង្ហាញថាកន្លែងណាអាចធ្វើបាន និងកន្លែងណាដែលមិនអាចធ្វើបានទៅតាមការប្រែប្រួលរបស់អ្នក។ ដើម្បីអោយវិធីនេះមានប្រយោជន៍បាន ចូរធ្វើយ៉ាងណាយល់ដឹងវាអោយបានច្បាស់ និងមានការគាំទ្រ។
· ចូរចាប់ផ្តើមនិយាយពិភាក្សាគ្នា មិនថាមិត្តភក្តិ ដៃគូរ គ្រួសារ ឬមនុស្សដែលអ្នកយល់ថាមានទំនុកចិត្តនិយាយអំពីការរួមភេទ។ ការដែលនៅស្ងាត់ស្ងៀមគឺជាឧបសគ្គដ៏ធំមួយក្នុងការទទួលបានរាល់ ព័ត៌មាន ការលើកទឹកចិត្ត និងសុពលភាពដែលអ្នកត្រូវការសម្រាប់អារម្មណ៍សិចរបស់ខ្លួនឯង។
· ការទៅពិគ្រោះជាមួយគ្រូពេទ្យគឺជាមធ្យោបាយដ៏មានប្រយោជន៍។ វាមិនមែនជារឿងអាថ៌កំបាំងដែលថានៅពេលអាយុកាន់តែច្រើន អ្វីៗត្រូវតែចាប់ផ្តើមបំផ្លាញចោល មានដំណើរការខុសពីមុន និងពោរពេញដោយភាពអាថ៌កំបាំងទាំងអស់ដោយគ្មានការប្រាប់អោយដឹងនោះទេ។ នេះមិនមែនជាអ្វីដែលអ្នកគ្រាន់តែរស់នៅជាមួយនោះទេ។ ប្រសិនបើអ្នកធ្លាប់ឈឺចាប់ ឬប្រើថ្នាំដែលធ្វើអោយប៉ះពាល់ដល់ផ្លូវភេទ ចូរនិយាយប្រាប់គ្រូពេទ្យដើម្បីប្តូរថ្នាំថ្មី។
ហេតុផលមួយដ៏សំខាន់គឺមិនត្រូវបោះបង់ចោលនូវជីវិតផ្លូវភេទរបស់អ្នក ទេ ហើយត្រូវតែមានអារម្មណ៍ល្អជានិច្ចអំពីការរួមភេទ និងផ្លូវភេទរបស់អ្នក ព្រោះវានឹងផ្តល់នូវថាមពល និងការលើកទឹកចិត្តដើម្បីជំនះនូវគំនិតអវិជ្ជមានទាំងឡាយដែលកំពុងតែ ជាឧបសគ្គដល់អ្នក៕
អត្ថបទ៖https://health.com.kh
មតិយោបល់