ផ្អែមល្ហែមមិនចាញ់គូស្នេហ៍យុវវ័យ! គង់ សុជាតិ និង លោក ជា វិបុល បង្ហាញសុភមង្គលក្នុងគ្រួសារពេញទំហឹង លើបណ្តាញសង្គម

 

(ភ្នំពេញ)៖ បើនិយាយពីជីវិតប្តីប្រពន្ធរបស់ពីធីករ-ពិធីការិនី គង់ សុជាតិ និង លោក ជា វិបុល តែងតែត្រូវបានមហាជនមើលឃើញថា ពិតជាមានសុភមង្គលតែម្តង ខណៈជារឿយៗអ្នកទាំងពីរតែងតែលំហែកាយលក្ខណៈគ្រួសារ និងចែករំលែករូបភាពផ្អែមល្ហែមទៅកាន់មហាជន បង្ហាញពីជីវិតឯកជនរបស់អ្នកទាំងពីរ។

កាលពីថ្មីៗនេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក គេមើលឃើញថា គូស្វាមីភរិយាសម្តីចាក់ទឹកមិនលេចនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក រួមជាមួយ កូនស្រីបណ្តូលចិត្ត កាន់តែស្អិតល្មួត ប្រៀបបាននឹងគូស្នេហ៍ថ្មីថ្មោង យុវវ័យអ៉ីចឹង ដែលមើលទៅពោពេញទៅដោយ សុភមង្គល ពីមួយថ្ងៃទៅមួយថ្ងៃ ដោយយើងសង្កេតឃើញថា អ្នកទាំងពីរបានសាងភាពផ្អែមល្អែម ក្នុងនៅដំណើរកម្សាន្ត ទៅខេត្តសៀមរាម ដែលមើលទៅ ពិតជាមានសេចក្ដីសុខ និងសុភមង្គល ធ្វើឱ្យហ្វេនៗច្រណែនមិនតិចនោះទេដែលបានសរសើរ និងបានជូនពរឱ្យអ្នកទាំងពីរមានសុភមង្គលជារៀងរហូតផងដែរ។

យ៉ាងណាមិញ លោក ជា វិបុល ក៏បានភ្ជាប់ជាមួយសំណេរយ៉ាងផ្អែល្ហែមថា ៖ « ខិតខំធ្វើការ ក៏ត្រូវឆ្លៀតពេលសម្រាប់គ្រួសារ សម្រាកលំហែរកាយ ជជែកគ្នាលែង សាងភាពផ្អែមល្ហែម ព្រោះពេលវេលាសម្រាប់មនុស្សយើង មិនមានច្រើនទេ»៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *