ព័ត៌មានសិល្បៈ និងកម្សាន្ត

Simon​ ​Cowell​ ​សា​ង​ស្នេ​ហា​ផ្អែ​ម​ល្អែ​ម​ជា​មួ​យ​នឹ​ង​ ​Carmen​ ​Electra​ ​នៅ​ស​ណ្ឋា​គា​រ​ ​Hollywood​

ប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា Simon Cowell កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹង Carmen Electra។

គណៈកម្មាធិការនៃកម្មវីធី The X Factor រូបនេះបានថើបតារាម៉ូដែល ហើយក៏ជាពិធីករស្ថានីយ៍ទូរទស្សន៍ ខណៈដែលស្នាក់នៅសណ្ឋគារ Hollywood កាលពីសប្តាហ៍កន្លងទៅ។

មិត្តភក្តិរបស់ តារាម៉ូដែល Carmen Electra បានប្រាប់ប្រភពព័ត៌មាន The Sun ថានាង Carmen Electra កំពុងលង់ស្រលាញ់លើ Simon Cowell ដោយអំពើល្អរបស់ Simon ធ្វើលើរូបនាងនោះ។

ចំណែកមហាជនដែលបានឃើញតារាទាំងពីរនេះនៅ សណ្ឋគារ Hollywood បាននិយាយថា ដៃគូរស្នេហានេះមើលទៅដូចជាកក់ក្តៅណាស់ ចាប់ដៃចាប់ជើងគ្នា ហើយកែវភ្នែកទាំងគូរត្របាញ់រកគ្នា ខណៈដែលគេបាយល្ងាចជាមួយនឹងគ្នានៅថ្ងៃទី ២២ ខែ កញ្ញា កន្លងទៅនេះ។

Simon Cowell បានបែកបាក់ជាមួយនឹងអ្នកផាត់មុខឲ្យតារា នាង Mezhgan Hussainity កាលពី រដូវរងារកន្លងទៅនេះ៕

មតិយោបល់