ថៃ: ថ្ងៃនេះ Post News សូមទម្លាយអាថ៌កំបាំងមួយចំនួន ដែលបង្ហាញពីរាងកាយដ៏សិចស៊ីរបស់កំលោះសង្ហារ តារាម៉ូឌែលនិងភាពយន្តថៃ លោក “តៅ សេត្រសថាពង្ស ” តួឯកប្រុសក្នុងរឿង Kiss The Series ។
ពីមួយថ្ងៃទៅមួយថ្ងៃ តារាឯកប្រុសរូបនេះ មានការវិវឌ្ឍន៍ដងខ្លួនឲ្យទៅរកភាពទាក់ទាញពីសំណាក់ស្រីៗកាន់តែខ្លាំងឡើងៗ។ នារីៗជាច្រើនមានបំណងប្រាថ្នាចង់ជួប កំលោះសង្ហា “តៅ”ដោយផ្ទាល់ដើម្បីបានបំពេញចំណីភ្នែកបន្ថែមឲ្យកាន់តែពុះកញ្ច្រោលខ្លាំងឡើងនៅក្នុងបេះដូងនាង។
ដោយឡែក នៅប្រទេសចិនឯណោះវិញ កំលោះសង្ហាររូបនេះមាន Fan Club ទាំងបុរសនិងនារី ដែលចំនួនអ្នកគាំទ្រ ឡើងរហូតដល់រាប់រយម៉ឺននាក់ ដ៏គួរឲ្យភ្ញាក់ផ្អើល ។
តារាឯក ” តៅ សេត្រសថាពង្ស ” បានបញ្ចាក់នៅលើ Instagram លោកថា រូបលោកមានប្រជាប្រិយ មានអ្នកគាំទ្រច្រើនដោយសារតែលោកមានរាងសង្ហា បបូរមាត់សិចស៊ី ជាពិសេសលោកស្រលាញ់កីឡាបាល់ទាត់ ហើយហ្វឹកហាត់ជារៀងរាល់ថ្ងៃផងដែរ៕


អេបិល
មតិយោបល់