តារាចម្រៀងរ៉េបស្រីដូចម៉ាស៊ីដេរនាង Nicki Minaj នៅពេលថ្មីៗ មកនេះនាងបានបង្ហាញនូវសិល្បៈកម្មនៃ ស្ទីតយ៉ូអាលប៊ុមទី ២ របស់នាង។ Nicki Minaj បានបង្ហាញសិល្បៈកម្ម ឬ Artwork ជាមួយនឹងចំណងជើងបទ ចម្រៀង Pink Friday: Roman Reloaded: The Re-Up worldwide ដែលនឹងត្រូវចេញ នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១២ ខាងមុខនេះ។
ជាមួយនឹងសិល្បៈកម្មខាងលើនេះដែរ បានបង្ហាញ នូវមុខតារាចម្រៀងរ៉េបរូបនេះ មុខឡើងក្រហម ជាមួយនឹងសក់ខ្មៅ សំពោង ហើយនឹងត្បូងពេជ្រធំ នៅជាប់នឹងចន្លោះដើមទ្រូង។
អាលប៊ុមខាងលើនេះដែរបានធ្វើឲ្យនាងជាប់ចំណាត់ថ្នាក់លេខមួយនៅ US, UK, Canada និងJapan ដែលរំឭកកាលនោះនាងបានចេញតាំងពីខែ មេសា មកម្លេះ៕

មតិយោបល់