ព័ត៌មានសិល្បៈ និងកម្សាន្ត

Kim​ ​Kardashian​ ​កំ​ពុ​ង​បា​រ​ម្ភ​ក្លា​យ​ខ្លួ​ន​ជា​ស្ត្រី​ ​ទា​ក់​ទា​ញ់​ដែ​ល​ចូ​ល​ចិ​ត្ត​ឆ្មា​

នាង Kim Kardashian បាននិយាយរបៀបកំប្លែងថានាងកំពុងបារម្ភថាខ្លួនឯងនឹងក្លាយទៅជាស្រ្តីដែលទាក់ទាញ់ ឬស្រ្តីដែលចូលចិត្តឆ្មារ។

តារាវ័យ ៣១ ឈានចូល ៣២ឆ្នាំរូបនេះបច្ចុប្បន្នកាលកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀងរ៉េប ស្បែកខ្មៅ Kanye West ដែលនៅពេលថ្មីនេះនាងបានដាក់បង្ហាញនូវរូបថតមួយដែលថតជាមួយនឹងសត្វឆ្មារឈ្មោះ Mercy ហើយនាងបានបន្ថែមទៀតថា នាងកំពុងខ្វល់ខ្វាយនឹងខ្លួនឯងមើលទៅឆ្កួតៗចឹង ដោយ បង្ហោះនូវរូបភាពនេះ ហើយក៏មានមនុស្សជាច្រើនដែរដែលចាប់អារម្មណ៍រូបភាពនោះ ដោយចុចគាំទ្រ រហូតដល់ទៅ ១៦ លាននាក់ នៅលើធ្វីតទ័រ។

នាងបានប្រាប់សារព័ត៌មាន People ថា ខ្ញុំសង្ឈឹមថាខ្ញុំនឹងមិនក្លាយទៅជាស្ត្រីដែលចូលចិត្តឆ្មារ ដែលមានមនុស្សជាច្រើនគាំទ្រលើសត្វចិញ្ចឹមរបស់នាងមួយនេះ។

នាង Kim Kardashian បានពន្យល់ថា ឈ្មោះរបស់នាងគឺជាឆ្មារតូច ខណៈដែលបទចម្រៀងមួយរបស់មិត្តប្រុសខ្ញុំ បានតែងនោះ។ចំណែកម្តាយរបស់ខ្ញុំក៏ពេញចិត្តនឹងឈ្មោះនេះណាស់ហើយម្យ៉ាងវិញទៀតវាគឺជាចម្រៀងរបស់មិត្តប្រុសខ្ញុំផង ដូច្នោះខ្ញុំគិតថាវាពិតជាស្អាតណាស់ឆ្មារមួយនេះ៕

មតិយោបល់