តារាចម្រៀងរ៉េប Nelly ត្រូវបានប៉ូលីសកុងត្រូ ក្នុងរដ្ឋតិចសាស ឃាតខ្លួន ខណៈដែលឡានរបស់តារាចម្រៀងរ៉េបស្បែកខ្មៅរូបនេះ ផ្ទុកនូវគ្រឿងញៀននិងកាំភ្លើង ។
ប្រភពព័ត៌មានបានឲ្យដឹងបន្តទៀតថា ទីដែលឃាតខ្លួនតារាចម្រៀងរូបនេះធ្វើឡើងនៅតំបន់ Sierra Blanca ដែលជាទីតែមួយសម្រាប់ការឃាត់ខ្លួនតារាចម្រៀង រ៉េបប៉ុន្មានដួងកាលពី ២ ឆ្នាំ កន្លងទៅ ក្នុងនោះរួមមាន Willie Nelson,Armie Hammer,Snoop Dogg និង Fiona Apple ជាចុងក្រោយនេះគឺ Nelly នេះតែម្តង។

ប្រភពព៌ត៌មានរបស់ TMZ វិញ បាននិយាយថាខណៈដែលរថយន្តរបស់តារាចម្រៀងរូបនេះចូលមកដល់នោះ ប៉ូលីសបានប្រើឆ្កែហិតក្លិនរបស់ខ្លួន ឲ្យហិតស្វែងរកថ្នាំ ក៏ប្រទះឃើញថ្នាំ និងកាំភ្លើងផងដែរ។ប្រភពព័ត៌មាននេះបានបន្តទៀតថា ហេរ៉ូអ៊ីនដែលរឹបអូសបានមានចំនួន ៣៦ ស្បោងតូង ហើយមានទម្ងន់លើស ១០ ផោនឯណោះ និងគ្រាប់កាំភ្លើង ៤៥ គ្រាប់ផងដែរ ។ចំណែកមនុស្ស ៧ នាក់ដែលរួមដំណើរជាមួយនឹងតារាចម្រៀងរូបនេះក៏ត្រូវបានប៉ូសីលឃាត់ខ្លួនផងដែរ៕
ទស្សនា វីដេអូចម្រៀង របស់ Nelly និងKelly Rowland ក្រោមចំណងជើងថា ‘Dilemma’ ដូចខាងក្រោម៖
មតិយោបល់