ព័ត៌មានសិល្បៈ និងកម្សាន្ត

Sean​ ​​Combs​ ​និ​យា​យ​ពី​ខ្លួ​ន​ជួ​ប​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​

តារាចម្រៀងហ៊ិបហប់ លោក Sean Combs ដែលភាគច្រើនគេស្គាល់គាត់តាមរយៈឈ្មោះមួយទៀតថា Diddy នៅពេលថ្មីៗ មកនេះបាននិយាយជាសាធារណៈថា លោកពិតជាសោកស្តាយណាស់ ចំពោះគ្រោះថ្នាក់ចរាចរណ៍នាពេលថ្មីៗ មកនេះនៅរដ្ឋឡូអេនជើឡេស ។

តារាចម្រៀងនេះ បាននិយាជាសាធារណៈបន្តថា រថយន្តរបស់ខ្លួនបានទៅជល់ទង្គិចជាមួយនឹងរថយន្ត Lexus ដែលហេតុការណ៍មួយនេះ កើតឡើងកាលពីថ្ងៃពុធ ទី ២៣ ខែ តុលា ឆ្នាំ ២០១៣ កន្លងទៅនេះ នៅជិត Beverly Hills Hotel ។ Sean Combsបានបន្តទៀតថា ចំពោះហេតុភេទនេះមិនបានធ្វើឲ្យលោកគ្រោះថ្នាក់ធ្ងន់ធ្ងរអីនោះទេ គ្រាន់មានបញ្ហាក ឆ្អឹងជំនី និងឆ្អឹងដងកាំបិត។

ស្របពេលជាមួយនឹងគ្នានេះដែរ តារាចម្រៀងហ៊ិបហប់វ័ យ ៤២ ឆ្នាំរូបនេះ បានបញ្ចេញនូវសេចក្តីថ្លែងការណ៍របស់ខ្លួន ថ្លែងអំណរគុណចំពោះ Fan ដែលជូនពរលោកឲ្យឆាប់ក្រោកឡើងពីគ្រោះថ្នាក់មួយនេះ ដែលមិនបង្ករឲ្យខ្លួនមានបញ្ហានោះ។បច្ចុប្បន្នតារាចម្រៀងរូបនេះកំពុងស្ថិតនៅក្រោមការព្យាបាល យកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យដ៏មានបទ ពិសោធន៍ ៕

 

 

 

មតិយោបល់