ព័ត៌មានសិល្បៈ និងកម្សាន្ត

Kanye​ ​West​ ​ទិ​ញ​ចិ​ញ្ចៀ​​ន​ពេ​ជ្រ​ឲ្យ​ Kim​ ​Kardashian​ ​ទំ​ហំ​ ​១​០​ ​ក្រា​ត​

នៅពេលថ្មីៗ មកនេះដែរ នាង Kim Kardashian បានបង្ហាញចិញ្ចៀនត្បូងពេជ្រ ដ៏ធំដែលនាងពាក់បង្ហាញនៅទីសាធារណៈកាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១២កន្លងទៅ។ប្រភពព័ត៌មាននាៗបានបញ្ជាក់ផងដែរថា ចិញ្ចៀនត្បូងពេជ្រនេះដែរ ត្រូវបានដឹងថា ជាចំណងស្នេហា នៃការភ្ជាប់ពាក្យរវាងនាង និង តារាចម្រៀង Kanye West ។

Kim Kardashian ចំណងស្នេហាជាមួយនឹងតារាបាល់បោះ លោក Kim Huphries ដូចជាមិនទាន់ដោះស្រាយឲ្យជ្រះស្រឡះនៅឡើយនោះទេ។តែបើចិញ្ចៀនដែលនាងពាក់នោះជាចិញ្ចៀន

ដែលតារាចម្រៀងរ៉េបស្បែកខ្មៅ ពាក់ឲ្យមែននោះ បញ្ជាក់ថា នាងពិតជារៀបការជាមួយនឹង Kanye West ជាក់ជាមិនខានឡើយ។ចិញ្ជៀនដែលនាង Kim Kardashian ត្រូវបានអ្នកសារព័ត៌មានប្រមាញ់រូបនាងបាននៅហាងមួយកន្លែងឈ្មោះ Christian Louboutin កាលពីថ្ងៃទី ២៤ ជាមួយនឹងត្បូងយ៉ាងធំភ្លឺចិញ្ចែងចិញ្ចាចដែលមានទំហំរហូតដល់ទៅ ១០ ក្រាត ។តែផ្ទុយមកវិញប្រភពព័ត៌មានខ្លះទៀតបានបន្តថា វាជាចិញ្ចៀន ដែលតារាចម្រៀងស្បែកខ្មៅត្រូវជាមិត្តប្រុសរបស់នាង ជូននាងក្នុងថ្ងៃ កំណើត គម្រប់អាយុ ៣២ ឆ្នាំតែប៉ុណ្ណោះ។

ចំណែកព័ត៌មានចុងក្រោយនោះបានឲ្យដឹងដែរថា Kanye West កំពុងមានគម្រោងរៀបការជាមួយនឹង Kim Kardashian ដោយចំណាយទឹកលុយចំនួន ២០ លានដុល្លារដោយបូកបញ្ចូលទាំង ឈុតសម្លៀកបំពាក់របស់ មិត្តស្រីខ្លួន និងការចំណាយលើការសម្តែងរបស់ Celine Dion ឬ Beyonce ៕

មតិយោបល់