ព័ត៌មានសិល្បៈ និងកម្សាន្ត

សំនៀងពិរោះមានទឹកដមរបស់ លោក ឆន សុវណ្ណារាជ អន្ទងចិត្តហ្វេនចូលស្តាប់បទចម្រៀងក្នុងកម្មវិធី Pleng រហូតដល់ ១០លានដង

(ភ្នំពេញ)៖ លោក ឆន សុវណ្ណារាជ គឺជាតារាចម្រៀងមួយរូប ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ត្បិតតារារូបនេះមានទឹកដមសំនៀងពិរោះរណ្តំត្រូវចិត្តអ្នកស្តាប់ ជាពិសេស គឺពេលលោកបកស្រាយចម្រៀងបែបមនោសញ្ចេតនាតែម្តង។

ប្រការនេះបានធ្វើឲ្យលោក បាន ទទួល នូវ Plaque កិត្តិយសមួយដ៏អស្ចារ្យ ពី Pleng by Smart ក្រោយ បទ ចម្រៀង របស់លោក មាន អ្នកចូលស្ដាប់ដល់ទៅ ១០លានដងឯណោះ។ លទ្ធផល ពេល នេះ ពិតជា ចំនួន ច្រើន ហើយពិតជា អាចបញ្ជាក់ បាន ថា បទ ចម្រៀង របស់ តារាប្រុសត្រកូល ឆន មាន អ្នក គាំទ្រ ច្រើន និងពេញ និយម យ៉ាងណានោះ។

ជាការអរគុណ និង បង្ហាញ នូវ ការ លើកសរសើរ ដោយស្មោះ Pleng ក៏បាន ជូនជាលិខិត និង Plaque កិត្តិយសពណ៌មាស បញ្ជាក់ ថា រាល់ការខិតខំ ប្រឹង ប្រែង កន្លងមក របស់ តារាប្រុស រូបនេះ មិនមែន ជា រឿងធម្មតាទេ។

សម្រាប់ម្ចាស់បទដែល មាន អ្នកចូលស្ដាប់ ១០លានដង វិញ ក៏បាន ថ្លែងអំណរគុណ លាយឡំនឹង ក្ដីរំភើប ដែរ ចំពោះ Pleng និងអ្នកគាំទ្ររបស់លោកទាំងអស់ដែល បាន ស្រឡាញ់ពេញ ចិត្ត៕

មតិយោបល់